ជាតិ
Angelina Jolie Pitt ចូលរួម​ក្នុង​កិច្ច​ស​ន្ទនា​រវាង​លោក​ប៉ាន់ រិទ្ធី និង​សមិទ្ធិ​ករ​ភាពយន្ត​
05, Dec 2015 , 3:41 pm        
រូបភាព
ដោយ: ថ្មីៗ

លោកស្រី Angelina Jolie-Pitt ប្រធាន​គណៈកម្មការ​ម​ហោ​ស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា នឹងមាន​វត្តមាន​ក្នុង​កិច្ច​កម្មវិធី​កិច្ច​ស​ន្ទនា រវាង​លោក​ប៉ាន់ រិទ្ធី និង​សមិទ្ធិ​ករ​ភាពយន្ត​ជំនាន់​ក្រោយ នៅ​សាលសន្និសីទ​ចតុមុខ​។ កម្មវិធី​នេះ មាន​រយៈពេល​១​ម៉ោង ចាប់ពី​ផ្តើម​ពី​ម៉ោង​៤​និង​៣០​នាទី​តទៅ​។


កិច្ចសន្ទនា​នេះ គឺជា​ផ្នែក​មួយ​នៃ​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា លើក​ទី​៦ ដែល​បាន​បើកសម្ពោធ​កាលពី​ល្ងាច​ថ្ងៃទី ៤​ខែធ្នូ​។ នៅក្នុង​កម្មវិធី​ពិសេស​នេះ លោក​ប៉ាន់ រិទ្ធី ដែលជា​សមិទ្ធិ​ករ​ភាពយន្ត និង​ជា​ផលិតករ​ភាពយន្ត​កម្ពុជា​ដែល​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​រូបនេះ នឹងធ្វើ​ការចែករំលែក​ចំណេះដឹង ក៏ដូចជា​បទពិសោធន៍​របស់​ទាក់ទង​នឹង​វិស័យ​ភាពយន្ត ទៅដល់​សមិទ្ធិ​ករ​ភាពយន្ត​ជំនាន់​ក្រោយ​។ ការជជែក​ពិភាក្សាគ្នា អំពី​វិស័យ​ភាពយន្ត​នៅ​កម្ពុជា និង​សារៈសំខាន់​នៃ​វប្បធម៌ ក៏​ស្ថិតនៅក្នុង​របៀបវារៈ នៃ​កិច្ចសន្ទនា​រវាង​សមាជិក​គណៈកម្មការ​ម​ហោ​ស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា លោក​ប៉ាន់ រិទ្ធី និង​សមិទ្ធិ​ករ​ភាពយន្ត​រយៈពេល​១​ម៉ោង នា​ល្ងាច​នេះ​ផងដែរ​។

លោកស្រី Angelina Jolie-Pitt បាន​យល់ព្រម​ធ្វើជា​ប្រធាន​គណៈកម្មការ​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​។ លោកស្រី បាន​មានប្រសាសន៍ថា លោកស្រី​ពិតជា​មាន​មោទនភាព​ដែល​បាន​ចូលរួម​ជា​គណៈកម្មការ​កិត្តិយស នៅក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា នៅ​ឆ្នាំ​២០១៥​នេះ​។ លោកស្រី បញ្ជាក់ថា​ខ្លួន​ក៏​ទន្ទឹង​ចាំមើល​ពី​ការចាក់​ប​ញ្ចាំ​ង​រួមគ្នា រវាង​ភាពយន្ត​កម្ពុជា និង​ភាពយន្ត​អន្តរជាតិ​នាពេលនេះ​ផងដែរ​៕


Tag:
 Angelina Jolie Pitt
 ​ ភាពយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com