ព័ត៍មានសុខភាព
សុខភាព៖ កូន​ទល់លាមក គួរតែ​ញ៉ាំ​អ្វី​?
17, Jan 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​អត្ថបទ​មុនៗ​យើងខ្ញុំ​បាន​ណែនាំ​អ្នក​ពី​បបរ​មួយចំនួន​ដែល​ល្អ​ចំពោះ​សុខភាព និង​ឆ្អឹង​របស់​កូន​រួចមកហើយ ដូចនេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​រូបមន្ត​នៃ​បបរ​ម្យ៉ាង​ដែល​អាចធ្វើ​ឲ្យ​កូន​អ្នក​ចៀស​ពី​ជំងឺ​ទល់លាមក​បាន​។ តើ​មាន​របៀប​ធ្វើ​ដូចម្តេច​ខ្លះទៅ​?

 
​គ្រឿងផ្សំ ៖ អង្ករ​ចំនួន​៤០​ក្រាម ល្ពៅ​ចំនួន​៣០​ក្រាម ទឹក​ចំនួន​៤០០​មី​លី​លីត្រ នេះ​ជា​គ្រឿងផ្សំ​សម្រាប់​មនុស្ស​ពីរ​នាក់​។​
 
​របៀប​ចម្អិន ៖
​ដំបូង​អ្នក​ត្រូវតែ​លាង​អង្ករ​ឲ្យ​ស្អាត បន្ទាប់មក​យក​វា​ទៅ​ត្រាំ​ក្នុង​ទឹក​ចំនួន​៣០​នាទី​។​
​បន្ទាប់មកទៀត អ្នក​ត្រូវតែ​យក​ល្ពៅ​លាង​ទឹក​ឲ្យ​ស្អាត ហើយ​ចិត​សំបក​ចេញ រួច​ចិត​វា​ជា​ដុំៗ​។​
​ក្រោយ​ពេលដែល​អ្នករៀបចំ​គ្រឿងផ្សំ​ទាំងនោះ​ហើយ អ្នក​អាច​យក​ទាំង​អង្ករ និង​ទឹក​វា រួមជាមួយ​ល្ពៅ និង​ទឹក​ចំនួន​៤០០​មី​លី​លីត្រ​យកទៅ​ដាំ​ជាមួយគ្នា​។​
​ក្រោយ​ពេលដែល​ឆ្អិន​រួច អ្នក​អាចយ​កវា​ទៅ​កិន​ឲ្យ​ម៉ត់ រួច​យក​ស្បៃ​ម៉​ង់​មក​ត្រង​កាក​វា​ចេញ​ជាការ​ស្រេច នោះ​កូន​អ្នកនឹង​អាច​ទទួលបាន​បបរ​ដែ​ល​ឆ្ងាញ់​ជាមិនខាន​ឡើយ​៕
 
 
 ​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com