អត្ថបទពាណិជ្ជកម្ម
កាន់តែ​អស្ចារ្យ​ជាមួយ បុរី ឌឹ​ផ្ល​រ៉ា បញ្ចុះ​តំលៃ រហូតដល់ ២០,០០០ ដុល្លារ ហើយ​អាច​រំ​លោះ ជាមួយ​អាត្រា​ការប្រាក់ 0%
05, Apr 2016 , 4:33 pm        
រូបភាព
ដោយ: ថ្មីៗ
​កាន់តែ​អស្ចារ្យ​ជាមួយ បុរី ឌឹ​ផ្ល​រ៉ា បញ្ចុះ​តំលៃ រហូតដល់ ២០,០០០ ដុល្លារ ហើយ​អាច​រំ​លោះ ជាមួយ​អាត្រា​ការប្រាក់ 0% ក្នុង​ឳ​កាស ចូលឆ្នាំ​ខ្មែរ ខាងមុខនេះ​។​ដើម្បី​ចូលរួម​អបអរសាទរ ឱកាស​ចូលឆ្នាំ​ប្រពៃណី ជាតិខ្មែរ​ខាងមុខនេះ គម្រោង​ផ្ទះល្វែង The Flora នឹង​បើក​លក់​នូវ​អគារ​ដ៏​ប្រណីត​របស់ខ្លួន ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១៧ មេសា ឆ្នាំ​២០១៦  ដោយ​ការបើក​លក់​នេះ​ចាប់ផ្តើម​ពី​ម៉ោង​៩​ព្រឹក​ដល់​ម៉ោង ៩​យប់ ដែល​ធ្វើឡើង​នៅ​ផ្សារ​ទំនើប​អ៊ី​ន​អន ។​

​ជាមួយគ្នានេះដែរ បុរី ឌឹ​ផ្ល​រ៉ា ក៏បានផ្តល់​ជូន​នូវ​ការបញ្ចុះ​តំលៃ​ពិសេស​ពី ២០០០$ រហូតដល់ ២០,០០០$ ព្រមទាំង​មានការ​បង់​រំ​លោះ រហូតដល់ ១៥ ឆ្នាំ ជាមួយ​អត្រា​ការប្រាក់ 0% ផងដែរ​។ កម្មវិធី​ពិសេស​នេះ និង​ធ្វើឡើង នៅ Lightly Plaza ជាន់​ផ្ទាល់​ដី ផ្សារ​ទំនើប Aeon Mall នា​ថ្ងៃទី ៩ មេសា រហូត ដល់​ថ្ងៃទី ១៧ មេសា ឆ្នាំ ២០១៦  ព្រមទាំង​មាន ការប្រគុំ​តន្ដ្រី ដែល​ចូល​រូ​ម​ពី​សំណាក់​តារា​ល្បីៗ​ប្រចាំ​កម្ពុជា​,​ការដើរ​ម៉ូត​ដ៏​ប្រណិត ,​ការលេង​ល្បែង​ប្រជាប្រិយ គួរ​បញ្ចាក់​ផងដែរ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា កំពុង​តែមាន​ភាព​រីក​ចម្រើន​ខ្លាំង ហើយ​ប្រជាជន បាន​ងាក​មករក​ភាព​ស៊ីវីល័យ នៃ​សម័យ​ទំនើប​កាន់តែ​ច្រើនឡើងៗ ផងដែរ​។ អ្វី​កាន់តែ​ពិសេស​និង មិន​ធ្លាប់មាន​ពីមុន​នោះ​គឺ បុរី The Flora នឹងធ្វើ​ការ ចាប់ឆ្នោត​ផ្សងសំណាង​ជូន​ដល់​អតិថិជន​នា​ថ្ងៃទី ១៩ មិថុនា ឆ្នាំ​២០១៦ ដោយ​រង្វាន់​ទាំងនោះ ជាការ​បញ្ចុះតម្លៃ​ពីលើ​បន្ថែមទៀត ចំនួន ១០% , ៥% , ៣% និង ១%​។


​ដូច​ច្នេះ នៅ​រង់ចាំ​ដល់​ណា កុំ​ឲ្យ​ឱកាស​ដ៏​មានតម្លៃ​នេះ កន្លងផុតទៅ​ជាមួយនិង គម្រោង​ផ្ទះល្វែង The Flora ៕

​ទីតាំង​គម្រោង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៦A ចំណាយពេល​ត្រឹម ១៥​នាទី ពី​ស្ពាយ​ជ្រោយចង្វារ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។
Tel: (០១០/០៨៧) ៣៦៦ ៨៨៦
(​អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com