អត្ថបទពាណិជ្ជកម្ម
ខុនដូ D’Seaview កាន់តែទាក់ទាញអតិថិជនដែលចូលចិត្តតំបន់សមុទ្រ
× Camhomes បានប្រុងប្រៀបរួចស្រេចសម្រាប់ទីផ្សារអចលនទ្រព្យកម្ពុជាជាមួយនឹងខុនដូ D’Seaview នៅខេត្ត ព្រះសីហនុ។ D’Seaview គឺជាគម្រោងអភិវឌ្ឍន៍ទីមួយរបស់ Camhomes នៅក្នុងប្រទេសកម្ពុជា ហើយ ក្រុមហ៊ុនសិង្ហបុរីមួយនេះកំពុងតែឈានទៅមុខជាលំដាប់ ដោយអាចធានាបាននូវភាពវិជ្ជមានរបស់ D’Seaview នៅក្នុងទីផ្សារអចលនទ្រព្យ។
D’Seaview គឺជាខុនដូដែលមានការរស់នៅសម្បូរបែបដំបូងគេនៅក្នុងប្រទេសកម្ពុជាដែលផ្តល់នូវភាពទាន់ សម័យក្នុងការរស់នៅ ហើយមានភោជនីយដ្ឋាន ផ្សារទំនើប និងសណ្ឋាគារល្អប្រណិតនៅទីតាំងតែមួយ។ D’Seaview ផ្តល់ជូននូវកន្លែងរស់នៅ ដែលមានធម្មជាតិល្អអមដោយរុក្ខជាតិ ឆ្នេរខ្សាច់ ហើយនិងភាពស្ងប់ស្ងាត់ ចាកឆ្ងាយពីភាពរញ៉េរញ៉ៃ សំលេងរំខាន និងភាពតប់ប្រមល់នៃពិភពខាងក្រៅ។
ស្រមៃថាអ្នកកំពុងតែនៅក្នុងសួនធម្មជាតិដ៏ស្រស់បំព្រង មានកន្លែងលេងសម្រាប់កុមារ មានកន្លែងហាត់ប្រាណ ដ៏ទំនើប ហើយពិសេសជានេះទៅទៀតគឺមានអាងហែលទឹក និងកន្លែងអាំងសាច់ ។ D’Seaview នាំមកនូវ របៀបរស់ដែលកំពុងពេញនិយមមកប្រទេសកម្ពុជា ហើយក៏ជានិមិត្តរូបនៃការរស់នៅដ៏ទំនើបថ្មីបំផុត។
អ្វីដែលឈានមុខគេមួយទៀតនោះ Camhomes គឺជាក្រុមហ៊ុនដែលផ្តល់សេវាដល់អតិថិជនបានចំណាត់ថ្នាក់ ល្អជាងគេ។ នោះគឺការផ្តល់ឲ្យអតិថិជនដែលបានចុះឈ្មោះទិញខុនដូ នូវឱកាសទទួលបានការអញ្ជើញជាភ្ញៀវ ពិសេស (VIP) នៅក្នុងកម្មវិធីតាំងបង្ហាញអចលនទ្រព្យ ហើយជាងនេះទៅទៀត និងមានឱកាសទទួលបានការបញ្ចុះ តម្លៃនៅពេលដែលកក់ខុនដូណាមួយពីក្រុមហ៊ុន។
ដើម្បីជាការលើកទឹកចិត្តដល់អតិថិជនដែលចង់បានការរស់នៅដោយសម្បូរបែប Camhomes ទើបតែបានដាក់កម្មវិធីផ្តល់ជូនពិសេស គឺរាល់អតិថិជនដែលកក់ទីតាំងពាណិជ្ជកម្មនៅ D’Seaview នឹងទទួលបានកន្លែងស្នាក់នៅមួយកន្លែងដោយឥតគិតថ្លៃ ដែលនេះគឺជាកម្មវិធីដំបូងគេនៅកម្ពុជា។
ប្រសិនបើអ្នកកំពុងគិតថាចង់ធ្វើជាម្ចាស់ផ្ទះដែលមានគុណភាពខ្ពស់ដែលមានតំលៃសមរម្យ លោកអ្នកអាចទៅ ចូលរួមកម្មវិធី Roadshow របស់ Camhomes នៅផ្សារទំនើប AEON Mall ចាប់ពីថ្ងៃទី 6 ដល់ថ្ងៃទី 15 ឧសភា ដើម្បីទទួលបានតម្លៃពិសេស ក៏ដូចជារង្វាន់ជាច្រើនសន្ធឹកសន្ធាប់ ឬ លោកអ្នកអាចទៅកាន់ការិយាល័យ នៅអគារកាណាឌីយ៉ា ក្រុងភ្នំពេញ ឬ ខេត្តព្រះសីហនុ។ សូមទំនាក់ទំនងមក កាន់លេខ 023 985 828 / 097 768 9090 សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.mycamhomes.com
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com