អត្ថបទពាណិជ្ជកម្ម
ផាក កាហ្វេ​បាន​បើក​សម្ភោ​ធ​សាខា​ថ្មី​ទី​៨ របស់ខ្លួន​ជា​ផ្លូវការ​
09, May 2016 , 11:53 am        
រូបភាព
ដោយ: ថ្មីៗ
​ក្នុងនាម​ក្រុមហ៊ុន ផាក កាហ្វេ ហ្វ៊ូ​ដ អេ​ន​បេ​វើ​រី​ច និង​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​សម្តែង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​របស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង​កញ្ញា ភ្ញៀវកិត្តិយស​ទាំងអស់ ដែល​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បើក​សម្ភោ​ធ​សាខា​បឹង​កេងកង​ត្រសក់ផ្អែម របស់​ក្រុមហ៊ុន ផាក កាហ្វេ ហ្វ៊ូ​ដ អេ​ន​បេ​វើ​រី​ច​។​

​ឆ្លៀត​ក្នុងឱកាស​នេះដែរ ខ្ញុំ​សូម​អនុញ្ញាត​ធ្វើការ​រំលឹក​ខ្លះៗ​ពី​ផាក​កាហ្វេ ផាក​កាហ្វេ​បាន​ចាប់បដិសន្ធិ​ឡើង តែមួយ​សាខា​ភោជនីយដ្ឋាន​ប៉ុណ្ណោះ នៅ​ឆ្នាំ​២០០៤ ដោយ​ស្ថាបនិក​វ័យក្មេង​ជា​យុវជន​ខ្មែរ​បួនរូប ក្រោយពី​លោក​បាន​ប្រ​ឡប់​មកពី​ដំណើរ​ទស្សនកិច្ច​នៅក្រៅ​ប្រទេស ដោយ​យល់ឃើញ​ពី​ឱកាស និង តំរូវការ​របស់​ប្រជាជន​កម្ពុជា ទៅលើ​ភោជនីយ​ដ្នា​ន​ដែលមាន​ផាសុកភាព ម្ហូប​ឆ្ងាញ់ គ្មាន​ជាតិ​ប៊ីចេង និង សេវាកម្ម​ទំនើប ដូច្នេះហើយ​ទើប​លោក​បង្កើត​ភោជនីយដ្ឋាន​មួយ ហើយ​បានដាក់​ឈ្មោះថា ភោជនីយដ្ឋាន ផាក កាហ្វេ  មាន​ទីតាំង​នៅមុខ​មជ្ឈមណ្ឌល​កំសាន្ត​ផាក​វ៉េ ។



​ដោយសារ​មានការ​គាំទ្រ​ពី​សំណាក់​អតិថិជន​លើ​សេវាកម្ម និង​ផលិតផល​របស់​ផាក​កាហ្វេ​កាន់តែច្រើន និង ដោយសារ​ការអភិវឌ្ឍ​ន៍​ខ្លួន និង​ធនធានមនុស្ស​ប្រកបដោយ​ប្រសិទ្ធភាព បានធ្វើ​ឲ្យ​ផាក​កាហ្វេ ប្រែខ្លួន​ពី​អាជីវកម្ម​បែប​គ្រួសារ​មកជា​អាជីវកម្ម​ស្តង់ដា និង មាន​សាខា​រហូតដល់​៨​សាខា ហើយនឹង​មាន​ដល់​១០​សាខា នៅ​ខែមិថុនា ឆាប់ៗ​ខាងមុខនេះ​។ សព្វថ្ងៃ មាន​យុវជន យុវតី​ខ្មែរ ប្រមាណ​៣០០​នាក់ កំពុង​បំរើកា​រងារ​នៅក្នុង​ក្រុមហ៊ុន​ផាក​កាហ្វេ ដែល​នេះ​ក៏​ជា​ចំណែក​មួយ​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​



​បច្ចុប្បន្ននេះ វិស័យ​ម្ហូបអាហារ​នៅ​កម្ពុជា ជាពិសេស​នៅ​រាជធានី​ភ្នំពេញ មានការ​រីកចំរើន​គួរ​ឲ្យ​កត់សំគាល់​ទាំង​ភោជនីយដ្ឋាន​ដែលមាន​ស្លាក​សញ្ញា​ក្នុងស្រុក​និង​ស្លាក​សញ្ញា​បរទេស​។ លើសពីនេះទៅទៀត យើង​សង្កេតឃើញថា ភោជនីយដ្ឋាន​ដែលមាន​ស្លាក​សញ្ញា​ក្នុងស្រុក​មួយចំនួន​រួមទាំង​ផាក​កាហ្វេ​ផងដែរ​នោះ បាន​នឹង​កំពុង​គ្រប់​ដណ្តប់​លើ​ទីផ្សារ​អាហារ និង​កំពុង​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​ទីផ្សារ​ជាមួយ​ភោជនីយដ្ឋាន​ដទៃទៀត​។ ដូចនេះ​ផាក​កាហ្វេ​ស​ង្ឈឹ​ម​ជឿរ​ជាក់​ថា​អតិថិជន និង ប្រជាជន​ខ្មែរ​នឹង​បន្ត​គាំទ្រ​ផាក​កាហ្វេ​ដែលជា​ភោជនីយដ្ឋាន​ខ្មែរ ផលិតផល​ខ្មែរ និង ស្លាក​សញ្ញា​ក្នុងស្រុក​មួយ​នេះ ឲ្យ​កាន់តែ​លេចធ្លោរ​បន្ថែមទៀត​។​



​ផាក​កាហ្វេ​សាខា​បឹង​កេងកង​ត្រសក់ផ្អែម​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​មើលឃើញ​ពី​តំរូវការ​របស់​អតិថិជន​ដែល​និយម​ចូលចិត្ត អាហារ​ក្នុងស្រុក ពិសេស គុយទាវ​ភ្នំពេញ​។ មិន​ត្រឹមតែ​ភោជនីយដ្ឋាន​ដែល​បំរើ​ម្ហូបអាហារ​និង​ភេសជ្ជៈ​ប៉ុណ្ណោះ​ទេ សាខា​មួយ​នេះ​នឹង​បំរើ​ជូន​ផងដែរ​នូវ Business Lounge សំរាប់​អតិថិជន​ដែល​ណាត់​ជួបគ្នា​ដើម្បី​ពិភាក្សា​ការងារ​ពាណិជ្ជកម្ម​ផ្សេងៗ​។​



​នៅពេល​អនាគត ផាក​កាហ្វេ​មាន​ចក្ខុវិស័យ​ព​ង្រឹ​ក​ខ្លួន​អោយ​ក្លាយជា​ភោជនីយដ្ឋាន​លំដាប់ថ្នាក់​លេខ​១​ក្នុងប្រទេស​កម្ពុជា​តាម​រយៈ ការអភិវឌ្ឍន៍ គុណភាព​ម្ហូបអាហារ គុណភាព​សេវាកម្ម គុណភាព​អនាម័យ និង ការ​រចនា​ភោជនីយដ្ឋាន​ឲ្យ​កាន់តែ​ទំនើប ព្រមទាំង ការបើក​សាខា​បន្ថែម​ឲ្យ​បាន ៣១​សាខា នៅក្នុង​រាជធានី​ភ្នំពេញ និង តាម​បណ្ដា​ខេត្ត​នានា ក្នុង​រយៈពេល​០៥​ឆ្នាំ​ខាងមុខនេះ​។

​ជាទី​បញ្ជ​ប់ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ម្តងទៀត ដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង​កញ្ញា ភ្ញៀវកិត្តិយស​ទាំងអស់ និង ថ្នាក់​គ្រប់គ្រង​នៃ​ក្រុមហ៊ុន ផាក កាហ្វេ ហ្វ៊ូ​ដ អេ​ន​បេ​វើ​រី​ច ដែល​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​កម្មវិធី​បើក​សម្ភោ​ធ​សាខា​ផាក​កាហ្វេ បឹង​កេងកង​ត្រសក់ផ្អែម​។



​និង​សូម​ជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង​កញ្ញា ភ្ញៀវកិត្តិយស​ទាំងអស់ ជួបប្រទះ​នូវ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លៀត​ឡើយ ។​
( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com