អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Worldbridge និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានរៀបចំការប្រកួតមួយក្រោមប្រធានបទការប្រកួតរចនាម៉ូដផ្ទះ ការប្រកួតរចនាម៉ូដផ្ទះ” គឺជាការសហការរវាងក្រុមហ៊ុន Worldbridge Land Co., Ltd ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេនៅក្នុងប្រទេសកម្ពុជា ហើយជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Worldbridge Group of Companies ជាមួយនិងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលជាសាកលវិទ្យាល័យរដ្ឋល្បីល្បាញខាងផ្នែកស្ថាបត្យកម្ម និងនគរូបនីយកម្ម។
ការប្រកួតនេះមានគោលបំណងផ្តល់ឱកាសដល់និស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដើម្បីបញ្ចេញគំនិតឆ្នៃប្រឌិតនិងទេពកោសល្យ ក្នុងការរចនាម៉ូដផ្ទះដែលមានសោភ័ណ្ឌភាពស្រស់ស្អាតសមស្របតាមការចង់បាននិងតាមកម្រិតជីវភាពរស់នៅរបស់ប្រជាជនខ្មែរទូទៅជាពិសេសអ្នកមានចំណូលទាបនិងមធ្យម។
ខាងក្រោមនេះ គឺជារូបភាពម៉ូដផ្ទះល្អលើសគេចំនួន ៣ ដែលគណៈកម្មការវាយតម្លៃនិងជ្រើសរើស បានជ្រើសរើសចេញពីការប្រកួត សម្រាប់ធ្វើការបោះឆ្នោតជាសាធារណៈតាមបណ្តាញ Facebook។ ម៉ូដផ្ទះដែលទទួលបានការបោះឆ្នោតគាំទ្រច្រើនជាងគេនឹងទទួលបានប្រាក់រង្វាន់ច្រើនជាងគេ ព្រមទាំងអាចត្រូវបានជ្រើសរើសធ្វើជាម៉ូដផ្ទះក្នុងគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃទាបរបស់ក្រុមហ៊ុន។
សូមចំណាយពេលវេលាមួយនាទីចូលរួមបោះឆ្នោតជ្រើសរើសម៉ូដផ្ទះដែលអ្នកចូលចិត្តជាងគេឲ្យបានត្រឹមថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីគាំទ្រនិងលើកទឹកចិត្តដល់ក្រុមនិស្សិតដែលបានខិតខំប្រឹងប្រែងរចនាម៉ូដផ្ទះនោះ។ សូមចុចខាងក្រោមនេះដើម្បីបោះឆ្នោត។ សូមអរគុណ!
https://www.facebook.com/
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com