ជាតិ
រដ្ឋ​អាស៊ាន​ណាខ្លះ​មិន​ធ្លាប់​ធ្វើជា​សមាជិក​មិន​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ ​UN?
02, Oct 2016 , 11:00 am        
រូបភាព
ដោយ:
​ក្រុមប្រឹក្សាសន្តិសុខ គឺជា​ស្ថាប័ន​មួយ​ក្នុងចំណោម​ស្ថាប័ន​ទាំង​ប្រាំមួយ​របស់​អង្គការសហប្រជាជាតិ​។ តួនាទី​សំខាន់​របស់​ស្ថាប័ន​នេះ ភាគច្រើន​ផ្តោតទៅលើ​បញ្ហា​សន្តិសុខ និង​សន្តិភាព​របស់​ពិភពលោក​។ ស្ថាប័ន​នេះ មាន​សមាជិក​សរុប​១៥​រដ្ឋ ដែលមាន​៥​រដ្ឋ​ជា​សមាជិក​អចិន្ត្រៃយ៍ និង ១០​រដ្ឋ​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​។ មានតែ​រដ្ឋ​អាស៊ាន​មួយចំនួន​ប៉ុណ្ណោះ ដែល​ធា្ល​ប់​បាន​ធ្វើជា​សមាជិក​មិន​អចិន្ត្រៃយ៍​នេះ​។​



​ដោយ​មិន​និយាយ​ពី​តំណាង​នៃ​តំបន់ និង ការបោះឆ្នោត​ជ្រើសរើស ដើម្បី​ក្លាយជា​សមាជិក​មិន​អចិន្ត្រៃយ៍​អង្គការសហប្រជាជាតិ រដ្ឋ​នីមួយៗ ត្រូវបាន​កេរ្តិ៍​ល្អ និង បាន​ចូលរួមចំណែក​ច្រើន​ក្នុង​ប្រតិបត្តិការ​នានា​របស់​អង្គការ​ប្រជាជាតិ​។ ជាពិសេស រដ្ឋ​នោះ​ត្រូវមាន​ឥទ្ធិពល​ក្នុងការ​បញ្ចុះបញ្ចូល​សមា​ជិ​ក​ផ្សេងទៀត ដើម្បី​គាំទ្រ​។

​សម្រាប់​សមាជិក​អាស៊ាន​វិញ មានតែ​រដ្ឋ​មួយចំនួន​ទេ​ដែល​ធ្លាប់​ធ្វើជា​សមាជិក​ស្ថាប័ន​នេះ ខណៈ​រដ្ឋ​ផ្សេងទៀត មិន​ធ្លាប់​ទទួលបាន​អាសនៈ​សូម្បី​តែម្តង​។ រដ្ឋ​ទាំងនោះ​រួមមាន ព្រុយ​ណេ ក​ម្ព​ជា ឡាវ និង មី​យ៉ាន់​ម៉ា​។ កត្តា​មួយចំនួន ដែល​រដ្ឋ​ទាំងនេះ មិនអាច​ទទួលបាន​អាសនៈ ជាប់ទាក់ទង​នឹង​ចំណែក នៃ​ការចូលរួម​សន្តិសុខ និង សន្តិភាព ក៏​ដូច​ប្រទេស​ទាំងនេះ ធ្លាប់​ឆ្លងកាត់​សង្គ្រាមស៊ីវិល​ច្រើនពេក (​លើកលែង​ព្រុយ​ណេ​)​។​

​ខាងក្រោម​នេះ គឺជា​ឆ្នាំ​ដែល​រដ្ឋ​អាស៊ាន ដែល​ធ្លាប់ជា​សមាជិក​មិន​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ​៖

១. ម៉ាឡេស៊ី ៖ ១៩៦៥, ១៩៨៩-១៩៩០, ១៩៩៩-២០០០, ២០១៥-២០១៦

២. ហ្វីលីពីន ៖ ១៩៥៧, ១៩៦៣, ១៩៨០-១៩៨១, ២០០៤-២០០៥

៣. សិង្ហ​បុរី ៖ ២០០១-២០០២

៤. ថៃ ៖ ១៩៨៥-១៩៨៦

៥. វៀតណាម ៖ ២០០៨-២០០៩

៦. ឥណ្ឌូនេស៊ី ៖ ១៩៧៣-១៩៧៤, ១៩៩៥-១៩៩៦, ២០០៧-២០០៨ ៕


Tag:
 ​អង្គការសហប្រជាជាតិ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com