អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនស្កាយទ្រី បានរៀបចំពិធីសហគមន៏ពាណិជ្ជកម្ម និង មេត្រីភាព ក្នុងព្រឹត្តិការណ៏ដ៏ធំមួយ
× ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ ជេ & អិល បានជ្រើសរើសយកតំបន់ភ្នំពេញប៉ែកខាងជើងមកអភិវឌ្ឍវិស័យខុនដូ ដែលផ្តល់តម្លៃក្រោមទីផ្សារ ប្រកបដោយគុណភាពជាមួយនិងហេដ្ឋារចនាសម្ព័ន្ធធំទូលាយ មានខុនដូ រហូតទៅដល់១១០៤ យូនីត នៅចុងខែមេសា។
ភាពទាក់ទាញ ដែលធ្វើអោយអតិថិជនចម្រុះជាតិសាសន៏ទាំងអស់ មានការចាប់អារម្មណ៏ខ្លាំងមកលើស្កាយទ្រីរបស់ពួកយើងនោះគឺទីតាំងស្កាយទ្រីស្ថិតនៅចំកណ្តាលបេះដូងនៃទីក្រុង ព្រមជាមួយនិងការរៀបចំរចនាខុនដូបែបសិង្ហបុរីសុទ្ធសាទ ដែលជាឱកាសមួយផ្តល់ដល់អតិជនទទួលបានបទពិសោធន៏ថ្មីនៃការរស់នៅប្រកបដោយគុណភាពបែបសិង្ហបុរីក្នុងរាជធានីភ្នំពេញ។ គម្រោងដ៏ល្អរបស់ស្កាយទ្រីនោះ គឺទំហំនៃតំបន់សារធារណៈមានរហូតដល់ទៅ៤០% បើប្រៀបធៀបទៅនិងខុនដូដទៃទៀតគឺមានទំហំធំជាងពីរដង ហើយស្កាយទ្រីមានកន្លែងបម្រើសេវាកម្មសាធារណៈដល់ទៅ១៨ ដែលជាភាពទាក់ទាញមួយខុសពីខុនដូរ ដទៃ សម្រាប់បម្រើសេចក្តីត្រូវការរបស់អតិថិជន។
អតិថិជនដែលមានបទពិសោធន៏ក្នុងការរស់នៅខុនដូ គឺពិតជារីករាយជាមួយនិងចំនួនកន្លែងបម្រើសេវាកម្មរបស់ក្រុមហ៊ុនស្កាយទ្រីជាក់ជាមិនខាន។ ទន្ទឹមនិងនោះ អ្វីដែលអតិថិជនជ្រើសរើសរស់នៅក្នុងស្កាយទ្រីខុនដូនោះ គឺស្កាយទ្រីបានផ្តល់ខុនដូដែលមានទំហំធំ ជាមួយអត្រាតម្លៃសមរម្យបំផុត។
លោក Scott Wu បានមានប្រសាសន៏ថា ច្រើនជាន៥០%នៃចំនួនអាគារAរបស់ស្កាយទ្រីខុនដូ ត្រូវបានកក់ដោយអតិថិជនកម្ពុជា និង បរទេសជុំវិញពិភពលោកដែលមកពី សិង្ហបុរី, ចិន, តៃវ៉ាន់, អ៊ីតាលី, ម៉ាឡេស៊ី, ជប៉ុន, ហុងកុង, និង ម៉ាកាវ។អតិថិជនទាំងនោះ គឺជាតឹកតាងមួយបង្ហាញអោយឃើញថា ស្កាយទ្រីខុនដូគឺជាប្រភេទខុនដូដ៏ល្អប្រសើរបំផុតក្នុងការនៅប្រកបដោយភាពរីករាយបែបស៊ីវិល័យ ជាមួយនិងភាពជាទីគាប់ចិត្ត ដែលចែកអាចចែករំលែកភាពរីករាយជាមួយក្រុមគ្រួសារ, មិត្តភក្តិ, អ្នកជិតខាង, និង ជាឱកាសមួយក្នុងការរស់នៅបែបចម្រុះជាតិសាសន៏ សហគមន៏ និងជាមួយមនុស្សដែលមកពីទីកន្លែងផ្សេងគ្នា ដែលអាចចែករំលែក និង ផ្តល់អត្ថប្រយោជន៏អោយគ្នាទៅវិញទៅមកបាន ដោយគ្រាន់តែរស់នៅជាមួយនឹងសហគមន៏ស្កាយទ្រីខុនដូ។ ជាពិសេសទៅទៀត សម្រាប់គ្រួសារវ័យក្មេងគឺពិតជាសំខាន់ណាស់ ដែលពួកគេនិងមានឱកាសដ៏ពិសេសក្នុងការនាំយកកូនៗ និង គ្រួសាររបស់ពួកគេ មករស់នៅក្នុងស្កាយទ្រីខុនដូប្រកបដោយភាពរីករាយ និង ធ្វើឱ្យការរស់នៅរបស់ពួកគេកាន់តែប្រសើរឡើង។ ជាមួយនិងគម្រោងនេះ អ្នកអភិវឌ្ឍជេ & អិល បានរៀបចំកន្លែងបម្រើសេវាកម្មជាច្រើនដូចជា កន្លែងមើលខ្សែភាពយន្ត,ឱសថស្ថាន, បណ្ណាល័យ, សួនកុមារកម្សាន្ត, ក្លឹបហាត់ប្រាណ, ស្កាយបា, ហើយនិងសេវាកម្មជាច្រើនទៀត។
ដោយទទួលបាននួវការគាំទ្រជាច្រើនពីសំណាក់អតិថិជនតាំងពីមុនការចាប់ផ្តើមបើកសម្ភោធការលក់ជាផ្លូវការនោះ ក្រុមហ៊ុនជេ&អិល បានសម្រេចចិត្តអញ្ជើញអតិថិជនទាំងអស់ដែលបានកក់ខុនដូ រឺមានបំណងចង់កក់ អញ្ចើញចូលរួមជាភ្ញៀវកិត្តយសក្នុងការបើកសម្ភោធន៏ជាផ្លូការរបស់ក្រុមហ៊ុនជេ & អិលនៅថ្ងៃសៅរ៏ ទី០៤ ខែមិថុនា ឆ្នាំ២០១៦ នៅសណ្ឋាគារភ្នំពេញ។លោកអ៊ូដែលជាម្ជាស់គំរោងបាននិយាយថានៅថ្ងៃសៅរ៍ ដែលជាពិធីសម្ភោធនៅសណ្ជាគារភ្នំពេញ គឺមានភាពខុសឆ្ងាយពីក្រុមហ៊ុនខុនដូដ៍ទៃទៀត។ មានន័យថាយើងបានចំណាយពេលវេលាក្នុងការគិតពិចារណាយ៉ាងមត់ចត់ ទៅលើគម្រោងអភិវឌ្ឍស្កាយទ្រីរបស់ពួកយើង ដើម្បីអោយមានភាពល្អប្រសើរបំផុត គឺមិនមែនល្អប្រសើរតែនៅក្នុងទីក្រុងភ្នំពេញទេ តែវាល្អប្រសើរចំពោះប្រទេសកម្ពុជាទាំងមូល ទៅលើអត្រាតម្លៃសមរម្យ,ទីតាំងល្អ,ការរចនាតាមបែបសិង្ហបុរី,ការសាង់សង់មានភាពរឹងមាំ, និង សំភារះសាងសង់ដែលមានគុណភាពខ្ពស់ជាមួយនឹងវិស្វករដែលមានបទពិសោធន៍ជាច្រើនឆ្នាំ។ នាពេលអនាគត ភ្ងៀវអន្តរជាតិ និងភ្ងៀវចំរុះជាតិសាសន៍ និងសហគមន៍ផ្សេងៗ នឹងមករស់នៅស្កាយទ្រីខុដួ,ម្ចាស់គំរោងខុនដូមានកន្លែងសាធារណះ១៨ចំនុចសំខាន់ៗដូចជាហាងទំនិញល្បីៗ,កន្លែងស្ប៉ា,កន្លែងហាត់ប្រាណ,កន្លែងហែលទឹក,សួនលំហែកាយខាងក្រៅ,សួនច្បារពណ៍បៃតង,បន្ទប់ស្តាប់តន្ត្រី,បន្ទប់អានសៀវភៅ,សួនកំសាន្តខាងក្នុង,បន្ទប់រង់ចាំ,គ្លីនិក,កន្លែងបោកគក់,មជ្ឈមណ្ឌលរៀបចំសណ្តាប់ធ្នាប់នឹងសុន្តិសុខ,កន្លែងចតឡានសាធារណះ,ស្កាយបា, សួនអាកាស និងវាលចំណតឧទ្ធម្ភាគចក្រនៅជាន់លើបង្អស់។
អ្វីដែលពិសេសជាងនេះទៅទៀត គឺនៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៦ សំរាប់កម្មវិធីរបស់ស្កាយទ្រីខុដូយើងខ្ញុំគឺមានការចាប់រង្វាន់ចំនួន២លើក។ លើកទី១គឺសំរាប់ភ្ងៀវកិត្តិយសដែលមានវត្តមានផ្ទាល់ក្នុងកម្មវិធី និងលើកទី២គឺការចាប់រង្វាន់ភ្ងៀវដែលបានកក់ប្រាក់នៅថ្ងៃនោះតែម្តង។ក្នុងនោះដែរសំរាប់ការចាប់រង្វាន់ភ្ងៀវដែលមានវត្តមាននៅទីនោះ អាចមានសំណាងទទូលបានប្រាក់ចំនួន៥០០ដុល្លារជាច្រើនរង្វាន់។ការចាប់រង្វាន់លើកទីពីរសំរាប់ភ្ងៀវដែលបានកក់ ហើយនិងភ្ងៀវដែលបានកក់នៅក្នុងថ្ងៃនោះតែម្តង នឹងមានសំណាងទទួលបានប្រាក់រង្វាន់ចាប់ពី២០០០ដុល្លារ រហូតដល់១០០០០ដុល្លារ។ បើសិនជាលោកអ្នកមានបំណងចង់ចូលរួមក្នុងកម្មវិធីរបស់ស្កាយទ្រីយើងខ្ញុំ។សូមកុំភេ្លចមកទស្សនានៅសណ្ធាគារភ្នំពេញនៅថ្ងៃសោរ៏ទី៤ខែមិថុនាឆ្នាំ២០១៦។កម្មវិធីនឹងចាប់ផ្តើមពីម៉ោង៣ ដល់ ម៉ោង ៥ រសៀល។
( អត្ថបទពាណិជ្ជកម្ម )
© រក្សាសិទ្ធិដោយ thmeythmey.com