ជាតិ
អ្នកនិពន្ធ​បទ «​ស៊ី​បាន​ចេះតែ​ស៊ី​ទៅ​» ចេញមុខ​សុំទោស តែ​សុំ​ឲ្យ​មានការ​រិះគន់​ស្ថាបនា​
08, Jul 2016 , 4:24 pm        
រូបភាព
លោក ងួន សុបិន អ្នកនិពន្ធ​ប្រចាំផលិតកម្ម​ថោន
លោក ងួន សុបិន អ្នកនិពន្ធ​ប្រចាំផលិតកម្ម​ថោន
ដោយ: ថ្មីៗ
លោក ងួន សុបិន អ្នកនិពន្ធ​បទ «​ស៊ី​បាន​ចេះតែ​ស៊ី​ទៅ​» បាន​បង្ហោះ​ឃ្លី​ប​វីដេអូ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដើម្បី​សុំទោស​ជា​សាធារណៈ​ចំពោះ​ពាក្យពេចន៍​នៅក្នុង​បទ​ចម្រៀង​ដែល​ពិបាក​ទទួលយកបាន​។ អ្នកនិពន្ធ​ប្រចាំ​ផលិតកម្ម​ថោ​ន​មួយ​នេះ ទទួលស្គាល់ថា លោក​មាន​កំហុស​ដែល​តែង​បទ​ចម្រៀង​ពី​មេ​ឡូ​ឌី​ថៃ ប៉ុន្តែ​បទ​ចម្រៀង​ដែល​បកស្រាយ​ដោយ លោក កែវ វាសនា មិនទាន់​ទទួលបាន​ប្រតិកម្ម​ភ្លាមៗ​នោះឡើយ ដោយ​ចលនា​រិះគន់​បាន​ផុសផុល បន្ទាប់​អ្នកចម្រៀង​ស្រី​ម្នាក់​បាន​បកស្រាយ​បទ «​ទាល់តែ​យូរ​ទើប​ស៊ី​អូន​បាន​» នៅលើ​ទូរទស្សន៍​មួយ​។​



​ក្រៅពី​ការទទួលយក​នូវ​ការរិះគន់ និង​ទទួលយក​នូវ​ការហាម​ប្រាម​របស់​ក្រសួង​ព័ត៌មាន លោក ងួន សុបិន សម្តែង​ការ​អន់ចិត្ត​ផងដែរ​ចំពោះ​ការរិះគន់​មួយចំនួន​ដែល​ធ្វើឡើង​ក្នុងន័យ​ជាន់ពន្លិច និង​មើលងាយ​។ លោក​សំណូមពរ​ឲ្យ​មានការ​រិះគន់​ដើម្បី​ស្ថាបនា​ដល់​រូបលោក ហើយ​លោក​សន្យា​តែង​និពន្ធ​បទ​ថ្មីៗ និង Original ដើម្បី​លើកស្ទួយ​វិស័យ​សិល្បៈ​កម្ពុជា​។​

​ទស្សនា​ឃ្លី​ប​វីដេអូ​ដូចខាងក្រោម​៖

Tag:
 ចម្រៀង
  ងួន សុបិន
© រក្សាសិទ្ធិដោយ thmeythmey.com