បទយកការណ៍ / បទសម្ភាសន៍
ប្រទេសមួយចំនួនរៀនសូត្រពីកម្ពុជាពីរបៀបគ្រប់គ្រងរមណីយដ្ឋានអង្គរ
× ភ្នំពេញ៖ ទទួលបានភ្ញៀវទេសចរបានច្រើន តែគ្មាននិរន្តរភាព គឺជារឿងដែលត្រូវប្រយ័ត្ន។ យុត្តិសាស្ត្ររបស់កម្ពុជា គឺធ្វើយ៉ាងដូចម្តេចទទួលភ្ញៀវទេសចរឲ្យបានច្រើន ហើយធានាឲ្យមាននិរន្តរភាពយូរអង្វែង។ បើតាមលោក ថោង ខុន អង្គរវត្តត្រូវបានគ្រប់គ្រងល្អណាស់ ហើយប្រទេសមួយចំនួនបានរៀនសូត្រពីកម្ពុជាពីរបៀបគ្រប់គ្រងរមណីយដ្ឋានមួយនេះ។ ក្នុងមួយថ្ងៃៗ អង្គរវត្តទទួលបានភ្ញៀវទេសចរបរទេស១ម៉ឺននាក់ និងជនជាតិខ្មែរ១ម៉ឺននាក់។
កាលពីឆ្នាំ២០១៥កន្លងមក កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន៤លាន៨សែននាក់។ នៅឆ្នាំ២០១៦នេះ ក្រសួងទេសចរណ៍រំពឹងថា អាចនឹងទទួលកំណើនភ្ញៀវទេសចរបរទេសរហូតដល់ទៅ៥លាននាក់ មានន័យថា វានឹងមានកំណើនតិចតួច។
ដើម្បីជ្រាបព័ត៌មានលម្អិត សូមអញ្ជើញស្តាប់កាសាកសួរខ្លីរវាងលោក គី សុខលីម អគ្គនាយកសារព័ត៌មានថ្មីៗ និងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com