អត្ថបទពាណិជ្ជកម្ម
​តើ​អ្នកដឹង​ទេ​ថា​ទូរ​សព្ទ​សាម​សុង​Galaxy Note​មាន​ការវិវត្ត​ដ៏​អស្ចារ្យ​ដូច​ម្ត៉េ​ច​ខ្លះ​?
23, Jul 2016 , 1:10 pm        
រូបភាព
​ទូរ​សព្ទ​សាម​សុង ត្រកូល Galaxy Note ត្រូវបានគេទទួលស្គាល់​ទូទាំង​ពិភពលោក​ថា​ជា ប្រភេទ​ទូរ​សព្ទ​ដ៏​ទំនើប​ល្អ​ប្លែក ។​ក្រុមហ៊ុន​សាម​សុង បាន​លក់​ចេញ​លើសពី ៥០ លាន​គ្រឿង ក្នុង​ចន្លោះ​ឆ្នាំ ២០១១ និង ២០១៣ ហើយ​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​ទូរ​សព្ទ​សាម​សុង​Galaxy Note កាន់​តែមាន​សន្ទុះ​ក្នុង ការវិវត្តន៍​ដ៏​អស្ចារ្យ​។​

​ការវិវត្តន៍​នេះ​បានចាប់ផ្តើម​ទ្បើង​តាំងពី​ខែកញ្ញា ឆ្នាំ ២០១១ ដោយ​ក្រុមហ៊ុន​សាម​សុង​បាន​ចេញលក់​ទូរ​សព្ទ​សាម​​សុង Galaxy Note ។​ទូរ​សព្ទ​សាម​សុង Galaxy Note​ជា​ទូរ​សព្ទ​ដំណើរការ​ដោយ​ប្រព័ន្ធ Android ដំបូង​បំផុត ដែល​បំពាក់​នូវ​ប៊ិច S Pen ដ៏​វ័យឆ្លាត ហើយ​ភាពជោគជ័យ​នៃ​ទូរ​សព្ទ​នេះ​បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ចាប់ផ្តើម​ស្គាល់​ទូរ​សព្ទ​សាម​សុង ត្រកូល Galaxy Note​។​

​បន្ទាប់ពី​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកប្រើប្រាស់ ក្រុមហ៊ុន​សាម​សុង​ក៏បាន​បង្ហាញ​មុខមាត់​ថ្មី​របស់​ទូរ​សព្ទ​សាម​សុង Galaxy Note II ដែល​បាន​កែ​ចំណុចខ្សោយ​ខ្លះៗ​ដូចជា ប៊ិច S Pen កាមេរ៉ា និង​ប្រព័ន្ធ​ទំនាក់ទំនង​ដើម្បី​ឲ្យ​មាន​ភាពល្អប្រសើរ​ជាង​មុន​។

​ទោះបី​បច្ចេកវិទ្យា​ក្នុងពេល​បច្ចុប្បន្ននេះ​កំពុងមាន​សន្ទុះ​យ៉ាងណាក៏ដោយ ទូរ​សព្ទ​សាម​សុង Galaxy Note III ដែល​ត្រូវបាន​ផលិត​ក្នុង​ឆ្នាំ ២០១៣​។ ហើយ នៅតែ​អាច​រក្សា​កេរ្តិ៍ឈ្មោះ​បានយូរ ដោយសារតែ​វា​ជា​ទូរ​សព្ទ​ស៊េរី Galaxy Note ដំបូងបង្អស់​ដែល​បំពាក់​នូវ​អេក្រង់​ប្រភេទ Super AMOLED  ដែលមាន​ទំហំ​ដល់​ទៅ ៥.៧ អ៊ី​ញ ជាមួយនិង​កម្រិត​ភាពច្បាស់ ១០៨០ x ១៩២០ ភិ​ច​សែ​ល​។


​គំនិត​ច្នៃប្រឌិត​លើ​ការ​រចនា​រូបរាង​ទូរ​សព្ទ​របស់​ក្រុមហ៊ុន​សាម​សុង កាន់​តែមាន​ភាពទំនើប ជឿនលឿន ដែល​ធ្វើ​ឲ្យ​ពួកគេ​អាច​ផលិត​ទូរ​សព្ទ​សាម​សុង Galaxy Note 4 បាន​យ៉ាង​ស្អាត រលើបរលោង ព័ទ្ធ​ទៅដោយ​ស៊ុម​លោហៈ​ជុំវិញ​គួរឱ្យ​ទាក់ទាញ​។ ន​ទូរ​សព្ទ​សាម​សុង Galaxy Note Edge ដែលមាន​អេក្រង់​ហៀរ​មក​គែម​ចំហៀង​ពិសេស ខុសប្លែក​ពី​ស្មា​ត​ហ្វូ​ន​ដទៃទៀត​។

​ជិត​មួយឆ្នាំ​ហើយ ទូរ​សព្ទ​សាម​សុង Galaxy Note 5 បានបង្ហាញ​រូបរាង​ស្តើង រលើបរលោង ដែល​បំពាក់​ទៅដោយ​អេក្រង់​ដ៏​ធំ កាមេរ៉ា​ភ្លឺ​ច្បាស់​ល្អ និង​ថ្ម​កាន់​បានយូរ ដែល​ក្រុមហ៊ុន​សាម​សុង​មិន ធ្លាប់​ផលិត​ពីមុនមក​។​នៅក្នុងពេល​ឆាប់ៗ​នេះដែរ ក្រុមហ៊ុន​សាម​សុង​នឹងដាក់​បង្ហាញ​ទូរ​សព្ទ​សាម​សុង Galaxy Note ថ្មី​ទំនើប ដែលជា​បច្ចេកវិទ្យា​ដ៏​កំពូល​របស់​ទូរ​សព្ទ​ត្រកូល Galaxy Note​។​បើតាម​វេ​ប​សាយ pcadvisor.co.uk បាន​ឲ្យ​ដឹងថា​៖ «​សាម​សុង​ត្រូវបាន​គេ​ដឹងថា និង​ប្រកាស​ជា​ផ្លូវការ​នូវ​ទូរ​សព្ទ Galaxy Note 7 និង​រំលង​ទូរ​សព្ទ Galaxy Note 6 ដើម្បី​ទាន់​ជាមួយ​ស៊េរី​ត្រកូល S របស់ខ្លួន ដែល​បាន​
​លក់​ចេញ​ជា​ផ្លូវការ កាលពីដើមឆ្នាំ ២០១៦​កន្លងទៅ​។​»

​វេ​ប​សាយ bgr.com បាន​បញ្ជាក់ថា តាមរយៈ​ការ​បែកធ្លាយ​ថ្មីៗ​នេះ​សាម​សុង Galaxy Note 7 អាច​នឹងមាន​លក្ខណៈពិសេស​ថ្មី ខុសប្លែក​ពី​ទូរ​សព្ទ​ដទៃៗ​ទៀត​លើ​ទីផ្សារ ។​ដោយសារតែ​ទូរ​សព្ទ​នេះ​ភ្ជាប់​ជាមួយ នូវ iris scanner ក្នុងការ​ស្កេ​ន​ប្រ​ស្រី​ភ្នែក​ដើម្បី​ដោះ​សោរ​ដ៏​ទំនើប ដែល​ផ្តល់​សុវត្ថិភាព​ខ្ពស់​ដល់​អ្នកប្រើប្រាស់ និង​ប្រព័ន្ធ IP68 ដែល​ការពារ​ធូលី​ដី មិន​ជ្រាប​ទឹកបាន​យ៉ាង​ល្អ ព្រមទាំង​បច្ចេកវិទ្យា​ថ្មី TouchWix interface ដ៏​កំពូល​របស់ Android ។​

​ទោះបីជា​យ៉ាងណា​នៅ​ថ្ងៃទី ០២ ខែសីហា នាពេល​ខាងមុខនេះ ការពិត​នឹង​បង្ហាញថា​តើ​ទូរ​សព្ទ​សាម​សុង ត្រកូល Galaxy Note ចុងក្រោយ​នេះ​ពិតជា​កំពូល​ស្មា​ត​ហ្វូ​ន ដែលមាន​លក្ខណៈសម្បត្តិ​ពិសេស ជាមួយ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​ខុសពី​ត្រកូល Galaxy Note រៀមច្បង​មុនៗ និង​អស្ចារ្យ​ជាង ស្មា​ត​ហ្វូ​ន​ដទៃទៀត​។ ដូចដែល​គេហរ​ទំព័រ​ជាតិ និង​អន្តរជាតិ យ៉ាងច្រើន​លើសលប់​បានធ្វើ ការ​ទស្សន៍ទាយ​ដែរ ឬ​យ៉ាងណា​។

​ឯកសារយោង​៖
1.​    ​http://www.phonearena.com/news/The-evolution-of-Samsungs-Galaxy-Note-seriesfrom-the-first-S-Pen-knight-to-the-Edge-of-all-phablets_id61692
2.​    ​http://www.mpmag.com.kh/article/3950
3.​    ​https://en.wikipedia.org/wiki/Samsung_Galaxy_Note_series
4.​    ​http://www.cnet.com/products/samsung-galaxy-note-5/
5.​    ​http://www.postkhmer.com/
6.​    ​https://en.wikipedia.org/wiki/Samsung_Galaxy_Note_4
7.​    ​http://www.techradar.com/reviews/phones/mobile-phones/samsung-galaxy-note-5-1301322/review
8.​    ​http://www.pcadvisor.co.uk/new-product/mobile-phone/note-7-uk-release-date-galaxy-note-7-uk-price-samsung-note-7-spec-rumours-renders-3585258/
9.​    ​http://bgr.com/2016/07/04/galaxy-note-7-leaks-images/

(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com