អន្តរជាតិ
សហរដ្ឋអាមេរិក ៖ ស្ត្រី​ម្នាក់​ផ្តល់កំណើត​បានកូន​ភ្លោះ​បី​ដង​ក្នុង​រយៈពេល ២ ឆ្នាំ​
24, Jul 2016 , 4:39 pm        
រូបភាព
ដោយ: ធីតា
​ស្ត្រី​អាយុ ២០ ឆ្នាំ​ម្នាក់​នៅ​រដ្ឋ​តិច​សាស់ សហរដ្ឋអាមេរិក បានផ្តល់​កំណើត​ឲ្យ​កូនភ្លោះ​ពីរ​ចំនួន​បី​លើក​ក្នុង​រយៈពេល ២៦ ខែ ដោយ​មិនបាន​ឆ្លងកាត់​វិធី​បង្កាត់​តាមបែប​វិទ្យាសាស្ត្រ​អ្វី​ទាំងអស់​។​



​នាង Danesha Couch បានផ្តល់​កំណើត​ឲ្យ​ភ្លោះ​ប្រុស​ពីរ​នាក់ ដែល​បាន​កើតមុន​កំណត់ កាលពី​ឆ្នាំ ២០១៤ ។ ប៉ុន្តែ គួរ​ឲ្យ​សោកស្តាយ​ដែលមាន​តែ​កូន​ម្នាក់​ប៉ុណ្ណោះ​ដែល​នៅ​រស់រានមានជីវិត​។ ក្រោយមក នៅ​ឆ្នាំ ២០១៥ កូនភ្លោះ​ស្រី​ពីរ​នាក់​ទៀត​បានមក​ប​ន្ថែ​ម​ចំនួន​សមាជិកគ្រួសា​រ​នាង​។ ចុងក្រោយ នៅ​ខែមិថុនា ឆ្នាំ ២០១៦ នេះ នាង​សម្រាល​បានកូន​ភ្លោះ​ស្រី​ពីរ​នាក់​ទៀត​។

​អ្វីដែល​រឹតតែ​គួរ​ឲ្យ​ងឿងឆ្ងល់​នោះ​គឺ កូនភ្លោះ​ទាំងបី​លើក​នេះ​មាន​ឪពុក​ខុសៗ​គ្នា​។ ម្យ៉ាងទៀត ករណី​កូនភ្លោះ​ផ្សារភ្ជាប់​នឹង​កត្តា​តំណពូជ​។ ប៉ុន្តែ ក្នុងចំណោម​មេបា​ទាំងពីរ គ្មាន​នរណាម្នាក់​ដែល​ធ្លាប់មាន​សាច់ញាតិ​ជា​កូនភ្លោះ​ទេ​៕




​ប្រភព​៖ Journal de Montréal


© រក្សាសិទ្ធិដោយ thmeythmey.com