ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
ទ័ពរំពឹងបាន៣ពិន្ទុដើម្បីបន្តប្រជែងបឹងកេតអង្គរនាជំនួបជាមួយវេស្ទើនភ្នំពេញល្ងាចនេះ
24, Jul 2016 ,
12:45 pm
រូបភាព
រូបភាពពី៖ ហ្វេសប៊ុក ក្លិបកីឡាក្រសួងការពារជាតិ
×
ដោយ:
ថ្មីៗ
ក្រុមបាល់ទាត់ជើងខ្លាំងដែលកំពុងឈរលំដាប់លេខ២ក្នុងតារាងក្រសួងការពារជាតិ(ទ័ព) រំពឹងបាន៣ពិន្ទុបន្ថែមដើម្បីបន្តការប្រជែងជាមួយក្រុមបឹងកេតអង្គរដែលកំពុងឈរលំដាប់លេខ១ក្នុងតារាង នាជំនួបជាមួយក្រុមវេស្ទើនភ្នំពេញ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ(ស្តាតចាស់)ល្ងាចនេះ នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកប្រចាំឆ្នាំ២០១៦។
ក្រុមជើងខ្លាំងក្រសួងការពារជាតិដែលកំពុងឈរលំដាប់លេខ២ក្នុងតារាងជាមួយ២៨ពិន្ទុរំពឹងបាន៣ពិន្ទុបន្ថែមនាជំនួបជាមួយក្រុមឈរបាតតារាងវេស្ទើនភ្នំពេញនៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទនាវេលាម៉ោង៣និង៣០នាទីល្ងាចនេះ ដើម្បីបន្តប្រជែងជាមួយក្រុមបឹងកេតអង្គរដែលកំពុងឈរលេខ១ជាមួយ៣៤ពិន្ទុ។ ចំណែកក្រុមវេស្ទើនភ្នំពេញក៏ត្រូវការឈ្នះផងដែរ ដើម្បីសាងជ័យជម្នះជាលើកដំបូងរបស់ខ្លួនក្នុងពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកប្រចាំំឆាំ២០១៦នេះ។
គួរបញ្ជាក់ថា សម្រាប់ការប្រកួតក្នុងសប្តាហ៍ទី១៣ នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកកាលពីថ្ងៃទី១៦ ខែកក្កដា នៅកីឡដ្ឋាន RSN នាពេលកន្លងទៅក្រុមក្រសួងការពារជាតិបានត្រឹមស្មើ ២-២ ជាមួយក្រុមបឹងកេតអង្គរ ដែលជាគូរប្រជែងរបស់ខ្លួនប៉ុណ្ណោះ៕
*ការប្រកួតពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកនៅស្តាតចាស់ល្ងាចនេះ
- ម៉ោង១៥:៣០នាទី៖ ក្រសួងការពារជាតិ ជួប វេស្ទើនភ្នំពេញ
ប្រភពរូបទាំងអស់ពីហ្វេសប៊ុកក្លិបក្រសួងការពារជាតិ
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
បាល់ទាត់
Cambodian League 2016
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
1 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម