បទយកការណ៍ / បទសម្ភាសន៍
ត្រី​ទន្លេមេគង្គ​ជាង​៥០​ប្រភេទ​ថយចុះ ខណៈ​ជាង​២០​ប្រភេទ​បាន​ផុត​ពូជ​
24, Jul 2016 , 3:59 pm        
រូបភាព
ដោយ:
​ក្រចេះ​៖ ត្រី​នៅ​ទន្លេមេគង្គ ប្រមាណ​ពី​៥០ ទៅ ៦០​ប្រភេទ បាន​ចុះ​បរិមាណ ខណៈ​ត្រី​យ៉ាងតិច​២០​ប្រភេទ បាន​ផុត​ពូជ​។ នេះ​ជាការ​បញ្ជាក់​របស់ លោក ឯក ចំរើន មន្ត្រី​សម្របសម្រួល​គម្រោង​តំបន់​មេគង្គ អង្គការ​សម្ព័ន្ធភាព ដើម្បី​អភិរក្ស​ធនធាន​ជលផល​(FACT) ដែល​បានផ្តល់​បទសម្ភាសន៍​ដ​ល់​អ្នកសារព័ត៌មាន​ថ្មីៗ នៅក្នុង​សិក្ខាសាលា ស្ដីពី​ការយក​ព័ត៌មាន​អំពី​ផលប៉ះពាល់​បរិស្ថាន និង​ការវាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន​។​



​បើតាម លោក ឯក ចំរើន ការនេសាទ​ខុសច្បាប់ គឺជា​កត្តា​ចម្បង​ជាងគេ ដែល​បណ្តាល​ឲ្យ​បរិមាណ​ត្រី​នៅ​ទន្លេមេគង្គ​ថយចុះ និង​ប្រភេទ​ខ្លះ​ប្រឈម​នឹង​ការបាត់បង់​។ ក្រៅពីនោះ នៅមាន​កត្តា​មួយចំនួនទៀត ដូចជា កត្តា​ប្រែប្រួល​អាកាសធាតុ និង​ការកាប់​ព្រៃ​លិច​ទឹក​ធ្វើ​កសិកម្ម និង​ការកសាង​ទំនប់​វា​រី​អគ្គីសនី​ជាដើម​។

​សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍ រវាង​លោក ស៊ុំ សុជាតិ និង​លោក ឯក ចំរើន មន្ត្រី​សម្របសម្រួល​គម្រោង​តំបន់​មេគង្គ អង្គការ​សម្ព័ន្ធភាព ដើម្បី​អភិរក្ស​ធនធាន​ជលផល (FACT) ដូចតទៅ​៖







Tag:
 ត្រី​
  ​ទន្លេមេគង្គ​
 ​ ឯក ចំរើន​
© រក្សាសិទ្ធិដោយ thmeythmey.com