ព័ត៍មានសុខភាព
ទីបំផុត អ្នកវិទ្យាសាស្ត្ររកឃើញ របៀបដែលទារកមើលឃើញ ឪពុកម្តាយគេហើយ
× ខណៈពេលកំពុងតែពរ និងញញឹមដាក់កូនតូចទើបនឹងកើត ឪពុកម្តាយភាគច្រើនមិនបានដឹងថា កូនរបស់ពួកគេ មិនអាចយល់នូវអ្វីដែលពួកគេធ្វើនៅឡើយទេ។
ការសិក្សាដ៏គួរឲ្យចាប់អារម្មណ៍មួយ ដែលធ្វើឡើងដោយ អ្នកស្រាវជ្រាវនៅឯវិទ្យាស្ថានចិត្តសាស្ត្រមួយក្នុងសាកលវិទ្យាល័យ Oslo ប្រទេសណ័រវ៉េ និងសាកលវិទ្យាល័យ Uppsala ប្រទេស Sweden ដែលពួកគេបានសិក្សាទៅលើ ទារកអាយុចាប់ពី ២ ទៅ ៣ ថ្ងៃ។
ការសិក្សានេះបានបង្ហាញថា ចម្ងាយឆ្ងាយបំផុត ដែលទារកអាចមើលយល់ នឹងឃើញអ្នកកំពុងតែខឹង ឬសប្បាយចិត្តនោះគឺ ៣០ សង់ទីម៉ែត្រ។ បើសិនជាចម្ងាយឆ្ងាញ់ចាប់ពី ៦០ សង់ទីម៉ែត្រទៅ រូបភាពដែលទារកអាចមើលឃើញ នឹងកាន់តែព្រឹលទៅៗ ហើយគេក៏មិនអាចវិនិច្ឆ័យដឹងថា ទឹកមុខអ្នកកំពុងតែនិយាយអំពីអ្វីដែរ។
អ្នកវិទ្យាសាស្ត្របានប្រើប្រាស់ ការថតវីដេអូទៅលើមុខ ហើយក៏មានការប្រែប្រួល ទឹកមុខជាប់រហូតផងដែរ។ ដំបូងឡើយ វីដេអូបង្ហាញអំពីទឹកមុខ ដែលមនុស្សធំមើលឃើញច្បាស់។ បន្ទាប់មក វីដេអូដដែលនោះ បង្ហាញឲ្យក្មេងទើបកើតមើលម្តង។ ទោះបីជាយ៉ាងណាក៏ដោយ ទារកអាចឆ្លើយតប ក៏ដូចជាអាចមើលឃើញ ត្រឹមតែចម្ងាយ ៣០ សង់ទីម៉ែត្រ ពីខ្លួនចុះប៉ុណ្ណោះ ហើយកាលណា រូបភាពកាន់តែជិតគេកាន់តែមានប្រតិកម្ម ចំពោះទឹកមុខនោះកាន់តែខ្លាំង។
យោងទៅតាមសាស្ត្រាចារ្យ Svein Magnussen បានបង្ហាញថា ទារកទើបនឹងកើត អាចធ្វើត្រាប់តាមទឹកមុខរបស់មនុស្សធំ ដែលគេមើលឃើញដំបូងគេក្នុងជីវិត។ ប៉ុន្តែ រឿងនេះមិនមែនមានន័យថា ពួកគេអាចយល់ថា ទឹកមុខនោះមានន័យដូចម្តេចឡើយ។
ដូច្នេះ បើសិនជាអ្នកចង់ឲ្យទារក មើលឃើញមុខអ្នក ចូរទៅឲ្យជិតភ្នែកគេទៅ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com