កីឡាជាតិ
ជាតិ
ខ្សែបម្រើ​ជនជាតិ​ជប៉ុន​របស់​បឹងកេត Yuya Wada មិនអាច​បង្ហាញខ្លួន​នៅ​លី​ក​កំពូល​កម្ពុជា​ដោយសារ​របួស​
24, Jul 2016 , 6:59 pm        
រូបភាព
រូបភាព​ប្រភពពី​៖ ហ្វេ​ស​ប៊ុ​ក​ក្លិប​បឹងកេត​អង្គរ​
រូបភាព​ប្រភពពី​៖ ហ្វេ​ស​ប៊ុ​ក​ក្លិប​បឹងកេត​អង្គរ​
ដោយ:
​ខ្សែបម្រើ​ជនជាតិ​ជប៉ុន​របស់​ក្លិប​ក្លិប​បឹងកេត​អង្គរ Yuya Wada នឹង​មិនអាច​បង្ហាញខ្លួន​នៅលើ​ទីលាន​គ្រប់​ការប្រកួត​ដែល​នៅសល់​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ប្រចាំឆ្នាំ​២០១៦ ដោយសារ​របួស​ជើង​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្លិប​បឹងកេត​អង្គរ ថ្ងៃទី​២៤ ខែកក្កដា នេះ​។



​កីឡាករ​ខ្សែបម្រើ​ជនជាតិ​ជប៉ុន Yuya Wada របស់​ក្លិប​បឹងកេត​អង្គរ ក្រោយពី​រងរបួស​កជើង​ក្នុងការ​ប្រកួត​ជាមួយ​ក្រុម​ជើង​ខ្លាំង​ក្រសួងការពារជាតិ​ក្នុង​សប្តាហ៍​ទី​១៣ នៅ​កីឡដ្ឋាន RSN  កាលពី​ថ្ងៃទី​១៦ ខែកក្កដា កន្លងទៅ នឹង​មិនអាច​បង្ហាញខ្លួន​នៅ​គ្រប់ការ​ប្រកួត​ដែល​នៅសល់​ក្នុង​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ប្រចាំឆ្នាំ​២០១៦​។

​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្លិប​បឹងកេត​អង្គរ​បាន​បញ្ជាក់ថា ខ្សែបម្រើ​ជនជាតិ​ជប៉ុន​រូបនេះ​មិនអាច​ដើរ​បាន​ដោយ​ខ្លួន​ទទេ​នោះទេ ពោលគឺ​ការដើរ​របស់​កីឡាករ​រូបនេះ​លុះត្រា​តែមាន​ឈឺ​ច្រត់​ដើម្បី​ជា​ជំនួញ​។ ហើយ​កជើង​របស់​កីឡាករ​រូបនេះ​ត្រូវ​រំ​ប្រហែលជា​កន្លះ​ខែ​។

​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ខាងលើ​បញ្ជាក់​ដូច្នេះ​ថា​៖«​ខ្សែបម្រើ​សំណព្វចិត្ត​អ្នកគាំទ្រ​បឹងកេត​អង្គរ Yuya Wada នឹង​ខកខាន​បង្ហាញខ្លួន​លើ​ទីលាន​សម្រាប់​គ្រប់ការ​ប្រកួត​ដែល​នៅសល់​ក្នុង​រដូវ​កាល​២០១៦​នេះ ដោយសារ​របួស​កជើង​ដែល​ទទួលរង​ក្នុងការ​ប្រកួត​តទល់​នឹង​ក្រសួងការពារជាតិ​កាលពី​ថ្ងៃទី​១៦​ខែកក្កដា​។ បច្ចុប្បន្ន​កីឡាករ​សញ្ជាតិ​ជប៉ុន​របស់​យើង​ត្រូវ​ប្រើ​ឈើច្រត់​ជា​ជំនួយ​ក្នុង​ការដើរ និង​ត្រូវ​រំ​កជើង​ប្រហែល​កន្លះ​ខែ​»​។​

​គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​នៅ​កីឡដ្ឋាន RSN កាលពី​ថ្ងៃទី​១៦ ខែកក្កដា រវាង​ក្រុម​បឹងកេត​អង្គរ និង​ក្រសួងការពារជាតិ ដែលជា​ការប្រកួត​មួយ​ធ្វើ​ឲ្យ​ខ្សែបម្រើ​ជនជាតិ​ជប៉ុន Yuya Wada រងរបួស​កជើង ក្រុម​ទាំងពីរ​មិនមាន​ក្រុម​ណា​ឈ្នះ​នោះទេ ពោលគឺ​បាន​ត្រឹម​រក្សា​លទ្ធផល​ស្មើ ២-២ ប៉ុណ្ណោះ​៕ 


Tag:
 បាល់ទាត់​
  Cambodian League 2016
© រក្សាសិទ្ធិដោយ thmeythmey.com