ជាតិ
ជាង​១០​ម៉ោង សព​លោក កែម ឡី បាន​មកដល់​ភូមិកំណើត​
24, Jul 2016 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅវេលា​ម៉ោង​ជិត ៦ ល្ងាច​នេះ សព​លោក​បណ្ឌិត កែម ឡី បាន​ដង្ហែ​មកដល់​គេហដ្ឋាន​កំណើត​លោក នៅ​ភូមិ​អង្គ​តា​កុប ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ​ហើយ ក្រោយពី​ចំណាយពេល​វេលា​ដង្ហែ​ក្បួន​ជាង ១០​ម៉ោង នៅលើ​ដងផ្លូវ​ជាង​៨០​គីឡូម៉ែត្រ​។ ពិធី​ដង្ហែ​សព​លោក កែម ឡី អម​ដោយមាន​អ្នកចូលរួម​រាប់ពាន់​ម៉ឺន​នាក់​។​



អ្នករាយការណ៍របស់អ្នកសារព័ត៌មានថ្មីៗ ដែលបានចុះផ្ដិតយករូបភាព និងព័ត៌មានក្នុងពីធីដង្ហែសពលោក កែម ឡី នោះ បានឲ្យដឹងថា នៅតាម​ដងផ្លូវ​ទាំង​ក្នុង​រាជធានី​ភ្នំពេញ ទីប្រជុំជន​នានា​តាម​ដងផ្លូវ​ខេត្តតាកែវ​នោះ មាន​មនុស្សម្នា​ជាច្រើន​នាក់​បានចេញ​មកឈ​លើ​ដងផ្លូវ ដោយ​ខ្លះ​មាន​កាន់​រូបថត ខ្លះ​លើកដៃ​បួងសួង និង​សម្ដែង​ការសោកស្ដាយ​ចំពោះ​មរណទុក្ខ​លោក កែម ឡី​។​

​លោក កែម ឡី ត្រូវបាន​ឃាតក បាញ់សម្លាប់​ក្នុង​ស្តា​ម៉ា​ត​មួយ (Star Mart) ដែល​ស្ថិតនៅ​ម្តុំ​ស្តុ​ប​បូកគោ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦​។ ចំណែក​ឃាតករ ដែល​បាញ់សម្លាប់​លោក កែម ឡី មានឈ្មោះ ជួប សម្លាប់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​ភ្លាមៗ និង​កំពុង​ឃុំខ្លួន​បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​បន្ត​ដំណើរការ​នីតិវិធី​របស់​តុលាការ​៕


Tag:
 កែម ​ឡី​
© រក្សាសិទ្ធិដោយ thmeythmey.com