ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
ក្រសួងការពារជាតិលត់វេស្ទើនភ្នំពេញ ៦-២ ដើម្បីបាន៣ពិន្ទុបន្តប្រជែងបឹងកេតអង្គរ
24, Jul 2016 ,
6:54 pm
រូបភាព
រូបភាពប្រភពពី៖ ហ្វេសប៊ុកក្លិបក្រសួងការពារជាតិ
×
ដោយ:
ក្រុមក្រសួងការពារជាតិ(ទ័ព)បានលត់ក្រុមវេស្ទើនភ្នំពេញ ៦-២ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទល្ងាចនេះ ដើម្បីបាន៣ពិន្ទុបន្ថែមសម្រាប់បន្តប្រជែងជាមួយក្រុមបឹងកេតអង្គរ និងបន្តឈរលំដាប់លេខ២ក្នុងពូលនៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកប្រចាំឆ្នាំ២០១៦ នេះ។ ចំណែកវេស្ទើនភ្នំពេញនៅតែមិនអាចស្វែងរកជ័យរបស់ខ្លួនបានដដែលនៅក្នុងពានរង្វាន់នេះ។
កីឡាករជនជាតិកូរ៉េខាងជើង Ri Hyok Chol សម្រេចបាន២គ្រាប់ម្នាក់ឯកនៅនាទី១៦ និង២០ ដើម្បីជួយឲ្យក្រសួងការពារជាតិនាំមុខវេស្ទើនភ្នំពេញ ២-០ មុនកីឡាករ កែវ វណ្ណៈ រកបានគ្រាប់បាល់ទី៣ និងទី៤ នៅនាទី៤៥ និង៥១ និងកីឡាករ ប៊ុន ហេង សម្រេចគ្រាប់បាល់ទី៥ នៅនាទី៥៤ ដើម្បីជួយឲ្យទ័ពនាំមុខវេស្ទើនភ្នំពេញ ៥-០។
រូបភាពប្រភពពី៖ ហ្វេសប៊ុកក្លិបក្រសួងការពារជាតិ
ប៉ុន្តែកីឡាករប្រយុទ្ធពាក់អាវលេខ១១របស់វេស្ទើនសម្រេចបាន២គ្រាប់ម្នាក់ឯកសម្រាប់វេស្ទើនភ្នំពេញ ដើម្បីតាមទ័ព ៥-២ នៅនាទី៥៧ និង៦១ ក្រោយមកនៅម៉ោងបន្ថែមនាទី90+4' កីឡាករ Choe Myong Ho រកបានគ្រាប់បាល់ទី៦សម្រាប់ជួយទ័ពលត់ក្រុមវេស្ទើនភ្នំពេញ ៦-២ ក្រោយចប់ការប្រកួតតង់ទី២។
ជ័យជម្នះនេះធ្វើឲ្យក្រុមក្រសួងការពារជាតិទទួលបាន៣ពិន្ទុបន្ថែម ដើម្បីបន្តប្រជែងជាមួយក្រុមបឹងកេតអង្គរដែលកំពុងឈរលំដាប់លេខ១ក្នុងតារាងដោយមាន៣៤ពិន្ទុ ខណៈក្រុមនេះមាន៣១ពិន្ទុដោយឈរលំដាប់លេខរៀងទី២។ ចំណែកវេស្ទើនភ្នំពេញនៅតែមិនអាចរកជ័យជម្នះបានដដែលសម្រាប់ពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកប្រចាំឆ្នាំ២០១៦នេះ ដោយបន្តឈរបាតតារាងជាមួយ៤ពិន្ទុ៕
រូបភាពប្រភពពី៖ ហ្វេសប៊ុកក្លិបក្រសួងការពារជាតិ
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
បាល់ទាត់
Cambodian League 2016
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម