ជាតិ
សិល្បះ
បទចម្រៀងអ្វីខ្លះដែលគ្រួសារអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ទើបទទួលបានសិទ្ធិគ្រប់គ្រង?
×
ក្រុមគ្រួសាររបស់លោក ស៊ីន ស៊ីសាមុត ទើបតែទទួលបានកម្មសិទ្ធិបញ្ញាលើបទចម្រៀងចំនួន៥៧បទបន្ថែមទៀតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។ ការទទួលស្គាល់បន្ថែមនេះ ធ្វើឲ្យចម្រៀងរបស់អធិរាជសំឡេងមាស ដែលទទួលបានកម្មសិទ្ធិបញ្ញា កើនដល់១៣០បទ។ លោក ស៊ីន សេដ្ឋកុល ចៅប្រុសបង្កើតរបស់លោក ស៊ីន ស៊ីសាមុត បានទទួលបទចម្រៀងមរតកសាសន៍ទាំងនោះ តាមរយៈពិធីផ្លូវការមួយដែលប្រគល់ដោយលោក ហាប់ ទូច អគ្គនាយកបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ។
បទចម្រៀងទាំង៥៧បទបន្ថែមទៀតនោះ គឺចេញពីការនិពន្ធបទភ្លេង និងទំនុកច្រៀងដោយលោក ស៊ីន ស៊ីសាមុត ផ្ទាល់ ហើយបទភាគច្រើន លោកបានច្រៀងដោយខ្លួន ក្នុងនោះផងដែរ មាន៧បទ លោកច្រៀងឆ្លើយឆ្លងជាមួយអ្នកស្រី រស់ សេរីសុទ្ធា និង
១បទឆ្លើយឆ្លងជាមួយអ្នកស្រី ហែម សុវណ្ណ។
បទចម្រៀងទាំងនោះ មានដូចខាងក្រោម៖
Tag:
ស៊ីន ស៊ីសាមុត
កម្មសិទ្ធិបញ្ញា
បទចម្រៀង
© រក្សាសិទ្ធិដោយ thmeythmey.com