សង្គមអន្តរជាតិ​
អន្តរជាតិ
កូនស្រី​ពៅ​លោក​អូ​បា​ម៉ា ធ្វើការ​ក្រៅ​ម៉ោង​ជា​អ្នករត់​តុ​នៅ​ហាង​អាហារ​សមុទ្រ​
07, Aug 2016 , 1:54 pm        
រូបភាព
ដោយ: ថ្មីៗ
 
​គឺជា​រឿង​មួយ​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដែល Sasha Obama កូនស្រី​ពៅ​របស់​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ចាក​ចេញពី​ការរស់នៅ​យ៉ាង​ស្រណុក​ស្រួល​ក្នុង​សេត​វិមាន​ដើម្បី​ពន្លក​នៅក្នុង​វិស័យ​ការងារ​ក្នុង​វ័យ​ត្រឹមតែ​១៥​ឆ្នាំ​ប៉ុណ្ណោះ​។ ហើយ​ការងារ​រដូវក្តៅ​ដំបូង​ដែល Sasha បាន​បម្រើការ​នោះ​គឺ លើក​ម្ហូប​ឲ្យ​អតិថិជន​នៅ​ភោជនីយដ្ឋាន​អាហារ​សមុទ្រ​មួយ​នៃ​សហរដ្ឋអាមេរិក​។


​បើ​យោងតាម​កាសែត​អាមេរិក the Boston Herald Sasha  កំពុងតែ​បម្រើការ​ជា​លើក​ម្ហូប​នៅ​ភោជនីយដ្ឋាន​អាហារ​សមុទ្រ​មួយ​នៅ Massachusetts ដែលមាន​ឈ្មោះថា Nancy’s​។ តាមរយៈ​ការបម្រើ​ការ​នៅ​ទីនោះ កូនស្រី​ពៅ​របស់​ប្រធានាធិបតី​អាមេរិក​រូបនេះ បាន​រៀនសូត្រ​ពី​សេវាកម្ម​នៅ​ក្រុមហ៊ុន​ដែលមាន​ទាំង​ការគិត​លុយ​, ការរៀបចំ​តុ​សម្រាប់​ភ្ញៀវ និង​ការរៀបចំ និង​ត្រៀម​អាហារ​មុនពេល​បើក​ដំណើការ​ហាង​ផងដែរ​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ កូនស្រី​ពៅ​របស់លោក​ប្រធានាធិបតី​អាមេរិក​ដែល​បានរស់នៅ​យ៉ាង​ផាក​សុខភាព​នៅក្នុង​សេត​វិមាន​រយៈពេល​ជាង​៧​ឆ្នាំ​ហើយ​នោះ មិន​មែនមាន​វត្តមាន​នៅ​ទីនោះ​តែម្នាក់ឯង​នោះទេ ពោលគឺ នាង ក៏ត្រូវ​បាន​ធានា​សន្តិសុខ និង​សុវត្ថិភាព​ដោយ​អង្គរក្ស​សម្ងាត់​ចំនួន​៦​នាក់​ដែល​អង្គុយចាំ​នៅ​ខាងក្រៅ​ភោជនីយដ្ឋាន​នោះ​ផងដែរ​។ 
 
​ជុំវិញ​សកម្មភាព​នេះ សេត​វិមាន​អាមេរិក មិន​បានធ្វើ​អត្ថាធិប្បាយ​អ្វី​ឡើយ​។ តែ​កន្លងមក ស្ត្រី​ទីមួយ​អាមេរិក លោកស្រី Michelle Obama ធា្ល​ប់​បាន​លើកឡើងថា «​ជាទូទៅ លោកស្រី និង​លោក​អូ​បា​ម៉ា មិន​បង្ខាំង ឬ​ដាក់​កំហិត​ឲ្យ​កូនស្រី​ទាំងពីរ​ឡើយ ហើយ លោកស្រី បាន​ព្យាយាម​ឲ្យ​កូនស្រី​ទាំងពីរ​រស់នៅ​បែប​សាមញ្ញ​តាម​ដែល​អាចធ្វើ​ទៅបាន​»​។ 
 
 
 
 

Tag:
 អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com