ជាតិ
សម្រស់​ទឹកជ្រោះ​ប៊ូ​ស្រា​នា​ខែវស្សា​
17, Aug 2016 , 11:31 am        
រូបភាព
ដោយ: ថ្មីៗ
​មណ្ឌលគិរី​៖ ទឹកជ្រោះ​ប៊ូ​ស្រា​ស្ថិតនៅ​ក្នុងស្រុក​ពេជ្រ​ចិន្ដា ខេត្តមណ្ឌលគិរី​។ ដើម្បី​ទៅដល់​រមណីយដ្ឋាន​បែប​ធម្មជាតិ​មួយ​នេះ គេ​ត្រូវ​ធ្វើដំណើរ​ប្រហែល​35km ពី​ក្រុង​សែន​មនោ​រម្យ​លើផ្លូវ​ក្រាល​កៅស៊ូ​មួយ និង​ដោយ​ឆ្លងកាត់​ស្ពានដែក​មួយចំនួន​។ មុនពេល​ទៅដល់​ទឹកជ្រោះ​គេ​អាច​មើលឃើញ​ទេសភាព​ធម្មជាតិ​ដ៏​ស្រស់ស្អាត​តាម​ដងផ្លូវ ដូចជា​ព្រៃភ្នំ ចំការ​កាហ្វេ ម្រេច កៅស៊ូ និង​មានផ្ទះ​តូចៗ​របស់​ប្រជាជន​។ នៅពេល​យើង​ទៅដល់​ទឹកជ្រោះ​ប៊ូ​ស្រា យើង​អាច​ទិញ​វត្ថុ​អនុស្សាវរីយ៍ ថតរូប ងូតទឹក និង​ញ៉ាំ​អាហារ​ថ្ងៃត្រង់​នៅ​កន្លែង​នោះ​ស្រាប់​។ ភ្ញៀវទេសចរ​អាច​ជួល​កន្ទេល រឺ​តូប​តូចៗ​សម្រាប់​អង្គុយលេង​បាន​ផងដែរ​។​



​សម្រស់​ទឹកជ្រោះ​ប៊ូ​ស្រា​ក្នុង​ខែវស្សា​នេះ ពិត​ជាមាន​ទេសភាព​ត្រកាល ត្រជាក់ ដែល​ធ្វើ​ឲ្យ​អ្នកទេសចរ មិន​ចង់​ចាក​ចេញពី​រមណីយដ្ឋាន​នោះឡើយ​។​

​សូម​ទស្សនា​ទិដ្ឋភាព​នៃ​រមណីយដ្ឋាន​ទឹកជ្រោះ​ប៊ូ​ស្រា នា​រដូវវស្សា​នេះ ដែល​ថត​ដោយ​លោក ពៅ អា​រុណ អ្នក​ថតរូប​ម្នាក់​ក្នុង​ក្រុម Cambodia Smartphone Photography Club ដូចតទៅ​


































© រក្សាសិទ្ធិដោយ thmeythmey.com