ជាតិ
សុវត្តិភាព ចរាចរណ៍
អ្នកសារព័ត៌មាន​ថ្មីៗ បាន​លេខ​២​ផ្នែក​អត្ថបទ​ជំរុញ​ឲ្យ​មានការ​ពាក់មួក​សុវត្ថិភាព​
18, Aug 2016 , 12:22 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នកយកព័ត៌មាន​រប​ស់​សារព័ត៌មាន​ថ្មីៗ កញ្ញា ខន ចំប៉ា បានទទួល​ជ័យលាភី​លេខ ២ ផ្នែក​អត្ថបទ ពី​កម្មវិធី​អ្នកសារព័ត៌មាន​ឆ្នើម ក្នុងការ​ជំរុញ​ការពាក់​មួកសុវត្ថិភាព​។ កម្មវិធី​នេះ រៀបចំឡើង​ដោយ​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​(AIP) សហការ​ជាមួយក្រសួងព័ត៌មាន គណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក អគ្គស្នង​ការ​នគរ​បាល​ជាតិ និង​​ក្លិប​អ្នកកាសែត​កម្ពុជា​។​



​កញ្ញា ខន ចំប៉ា អ្នកយកព័ត៌មាន​រប​ស់​សារព័ត៌មាន​ថ្មីៗ បានទទួល​ជ័យលាភី​លេខ ២ ផ្នែក​អត្ថបទ ពី​កម្មវិធី​ប្រកួតប្រជែង​អ្នកសារព័ត៌មាន​ឆ្នើម ក្នុងការ​ជំរុញ​ការពាក់​មួកសុវត្ថិភាព​។  ការប្រកាស​លទ្ធផល​នេះ បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែសីហា​នេះ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ ។  អត្ថបទ ដែល​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២​នេះ មាន​ចំណងជើង​ថា «​បើ​គ្មាន​មួកសុវត្ថិភាព កូនស្រី​ខ្ញុំ​របួស​ក្បាល​ធ្ងន់ធ្ងរ​» ។


​សូមបញ្ជាក់ថា កម្មវិធី​ប្រកួតប្រជែង​អ្នកសារព័ត៌មាន​ឆ្នើម ក្នុងការ​ជំរុញ​ការពាក់​មួកសុវត្ថិភាព មាន​បេក្ខជន​ចំនួន​២០​នាក់​ចូលរួម​ប្រកួតប្រជែង ក្នុងនោះ​ផ្នែក​សំណេរ​អត្ថបទ​មាន ៨​នាក់ សំឡេង​(​វិទ្យុ​)៦​នាក់ និង​រូបភាព​(​ទូរទស្សន៍​)​ចំនួន​៦​នាក់​។​

​លក្ខខណ្ឌ​របស់​កម្មវិធី គឺ​ជ្រើសរ​សើ​យក​ជ័យលាភី​ផ្នែក​សំណេរ​មាន​ចំនួន​៣​នាក់ សំឡេង​២​នាក់ និង​រូបភាព​ចំនួន​២​នាក់​។ សម្រាប់​ផែ្ន​ក​សំណេរ លេខ​១ បាន​ទៅលើ​កញ្ញា សោភ័ណ លក្ខណា មកពី​គេហទំព័រ​ចក្រ​វា​ឡ លេខ​២​បាន​លើ កញ្ញា ខន ចំប៉ា នៃ​សារព័ត៌មាន​ថ្មីៗ និង​លេខ​៣ បាន​លើ​លោក វ៉ាង ភក្តី នៃ​គេហទំព័រ​ខ្មែរ​ដេលី​។​

​ចំពោះ​ផ្នែក​សំឡេង លេខ​១ បាន​ទៅ​កញ្ញា ឆាយ សុភៈ​នារី មកពី​វិទ្យុ​បាយ័ន លេខ​២ គឺ​កញ្ញា អេង គីម​ហុង នៃ​វិទ្យុ​បារាំង​អន្តរជាតិ (RFI) រីឯ​ផ្នែក​ទូរទស្សន៍ អ្នកស្រី អ៊ុក សាវ​រី នៃ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ បាន​លេខ​១ និង​លោក នៅ វៃ មកពី​ទូរទស្សន៍ TV3 បាន​ចំណាត់ថ្នាក់​លេខ​២ ។​


​បេក្ខជន​ជ័យលាភី​ទាំង​៧​នាក់ នឹង​ទទួល​ប្រាក់រង្វាន់  វិញ្ញាបនបត្រ រួម​នឹង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​វៀតណាម នៅ​ចុងខែ​សីហា​នេះ​៕


Tag:
 AIP សារព័ត៌មាន​
  ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com