ជាតិ
សង្គមជាតិ
រដ្ឋាភិបាល​សម្រេច​សើរើ​បរទេស​កាន់​អត្តសញ្ញាណ​បណ្ណ​ខ្មែរ​
19, Aug 2016 , 6:44 pm        
រូបភាព
ដោយ: ថ្មីៗ

ភ្នំពេញ​៖ រដ្ឋាភិបាល​បានសម្រេច​ឲ្យ​មន្ត្រី​នគរបាល​​​អន្តោប្រវេសន៍​ពិនិត្យ​សើរើ​ការបំពេញ​ឯកសារ​រដ្ឋបាល និង​ការផ្តល់​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ដល់​ជនអន្តោប្រវេសន៍​ទាំងអស់ កន្លងទៅ​ឡើងវិញ ដើម្បី​ឲ្យ​ប្រាកដថា ពួកគេ​បាន​បំពេញ​ឯកសារ​ចូលសញ្ជាតិ​ខ្មែរ​ស្របច្បាប់​​។ នេះ​បើតាម លោក សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។​



សូមស្តាប់ប្រសាសន៍លោក សុខ ផល ពន្យល់​ពី​នីតិវិធី​សុំចូល​សញ្ជាតិ​ខ្មែរ​ស្របច្បាប់៖



​លោក សុខ ផល បាន​ប្រាប់អ្នកសារព័ត៌មាន​ក្រោយពី​ការបង្ហាញ​របាយការណ៍ជំរឿន​អន្តោប្រវេសន៍ លើកដំបូង​ថា រដ្ឋាភិបាល​សម្រេចពុំទទួលស្គាល់​ការបំពេញ​ឯកសារ​​​​​​​​​​​រដ្ឋបាល​សញ្ជាតិខ្មែរ និង​ការផ្តល់​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិខ្មែរឲ្យជនបរទេស កន្លងទៅ​ឡើយ។ លោកនិយាយថា ជនអន្តោ​​​ប្រវេសន៍​​​​​ទាំងអស់ ត្រូវ​ចូលខ្លួន​បំពេញ​ឯកសារ​អន្តោ​ប្រវេសន៍​​ឡើងវិញ ដើម្បីធានាថា ពួកគេ​​រស់នៅ​​​​​ស្របច្បាប់ ក្នុងប្រទេសកម្ពុជា​​។ ករណី​ជនអន្តោប្រវេសន៍​គ្រប់​សញ្ជាតិ​ដែល​ចូលប្រទេសកម្ពុជាចាប់តាំងពី​សម័យ​សង្គម​រាស្ត្រនិយម រហូតដល់បច្ចុប្បន្ន ពុំ​ស្ម័គ្រចិត្ត​ចូលខ្លួន​បំពេញ​​​​​ឯកសារ​​​​បញ្ជាក់​​​​​​ពីភាព​​​ស្របច្បាប់​​ឡើងវិញនោះទេ ពួកគេ​ត្រូវតែ​ចាក​ចេញពី​កម្ពុជា​។ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល បញ្ជាក់។ ​

បើតាម​លោក សុខ ផល  ជនអន្តោប្រវេសន៍​ទាំងអស់​ត្រូវបំពេញ​ឯកសារ​អន្តោប្រវេសន៍​ឡើងវិញ ហើយ​ជនអន្តោប្រវេសន៍​បរទេស​វ័យ​ចំណាស់ អាច​ទទួលបាន​ឯកសារ​ស្របច្បាប់​មាន​សុពលភាព រយៈពេល ៧​ឆ្នាំ និង​កុមារ​រយៈពេល ៣​ឆ្នាំ​។ ​លោក សុខ ផល លើកឡើង​បែបនេះ ក្រោយ​ពីកម្ពុជា​បង្ហាញ​របា​យ​ការណ៍​ជំរឿន​ជនអន្តោប្រវេសន៍​បរទេស ជា​លើកដំបូង នៅ​ថ្ងៃទី​១៩​ ខែសីហា​នេះ​៕



Tag:
 សុខ ផល
  អន្តោប្រវេសន៍
  ក្រសួងមហាផ្ទៃ
© រក្សាសិទ្ធិដោយ thmeythmey.com