ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សេដ្ឋកិច្ច
Mercedes-Benz នឹងមាន Showroom ថ្មីតម្លៃជាង១០លានដុល្លារក្នុងពេលឆាប់ៗ
23, Aug 2016 ,
4:22 pm
រូបភាព
×
ដោយ:
ថ្មីៗ
ភ្នំពេញ៖ ក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា (នាំចូល និងចែកចាយផ្តាច់មុខ រថយន្ត មើស៊ីឌីស-បិនស៍) ប្រចាំនៅកម្ពុជា បានរៀបចំពិធីឡើងដំបូលអាគារថ្មី (Showroom ថ្មី)នៅព្រឹកថ្ងៃអង្គារទី២៣ខែសីហាឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
Mercedes-Benz វិនិយោគជាង១0លានដុល្លារដើម្បីបង្កើតអាគារថ្មី (Showroom) នៅលើផ្លូវ៦០ម៉ែត្រខាងត្បូងស្ពានអាកាសក្បាលថ្នល់។ អគារថ្មីនេះ អាចសាងសង់រួចរាល់នៅចុងឆ្នាំ២០១៦នេះ ហើយពិធីសម្ពោធជាផ្លូវការក៏ត្រូវធ្វើឡើងទៅតាមការបញ្ចប់ការសាងសង់នោះដែរ។ អគារថ្មីនឹងអនុញ្ញាតឲ្យក្រុមហ៊ុនអាចដាក់បង្ហាញរថយន្តជូនអតិថិជនកាន់តែប្រសើរ ព្រោះទីតាំងធំទូលាយជាងមុន។
លោក James Zemke អគ្គនាយកក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) លីមីតធីតដែលជាក្រុមហ៊ុនតែមួយគត់មានសិទ្ធិចែកចាយ Mercedes-Benz ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា អត្ថាធិប្បាយថា៖«យើងសាង់សង់អាគារធំ ព្រោះ យើងគិតថា សកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជានឹងរីចម្រើន។ កម្ពុជា គឺជាប្រទេសដែលកំពុងលូតលាស់រីកចម្រើនខ្លាំងណាស់។ ក្រុមហ៊ុនយើង គិតថា នេះ គឺជាពេលវេលាដ៏ត្រឹមត្រូវក្នុងការវិនិយោគ។ យើងគ្រោងនឹងពង្រីកទៅកាន់បណ្តាខេត្តមួយចំនួនផ្សេងទៀតនាពេលអនាគត។ ជារៀងរាល់ឆ្នាំ ម៉ូតូចំនួន ២៥០ ០០០ គ្រឿងត្រូវបានលក់ដាច់អស់នៅលើទីផ្សារ ហើយរថយន្តពី៤០ ០០០ ទៅ៥០ ០០០ គ្រឿងក៏ត្រូវបានគេលក់អស់ដែរនៅលើទីផ្សារនៃប្រទេសកម្ពុជា»។
នៅពេលដែលវណ្ណៈថ្នាក់កណ្តាលមានចំនួនកាន់តែច្រើន ពួកគេនឹងត្រូវការរថយន្តកាន់តែច្រើន៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
3 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
4 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម