ជាតិ
សេដ្ឋកិច្ច
ជាង​២០០​ក្រុមហ៊ុន​បង្ហាញ​ផលិតផល​ក្នុង​ពិព័រណ៍​ឧស្សាហកម្ម​គ្រឿងយន្ត​និង​កាត់ដេរ​នៅ​ចុងខែ​សីហា​នេះ​
23, Aug 2016 , 9:59 pm        
រូបភាព
រូបយកពីក្រុមហ៊ុនរៀបចំពិពរណ៍
រូបយកពីក្រុមហ៊ុនរៀបចំពិពរណ៍
ដោយ:
​ភ្នំពេញ​៖ ពិព័រណ៍​ឧស្សាហកម្ម​គ្រឿងយន្ត​កម្ពុជា​អន្តរជាតិ​(CIMIF)  និង​ពិព័រណ៍​ឧស្សាហកម្ម​សម្លៀកបំពាក់ និង​វាយនភ័ណ្ឌ​កម្ពុជា​អន្តរជាតិ​(CTG)​លើក​ទី​៦ នឹងត្រូវ​រៀបចំឡើង​ដំណាលគ្នា​នៅ​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៩​ខែសីហា នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។ ព្រឹ​ត្ត​ការណ៍​នេះ នឹងមាន​ដាក់តាំង​ផលិតផល និង​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ជាង ២០០​មកពី​១៤​ប្រទេស​។​



​ពិព័រណ៍ CIMIF និង​CTG នឹងមាន​ដាក់​បង្ហាញ​ផ​លិ​ផល និង​បច្ចេកវិទ្យា ដូចជា ម៉ាស៊ីន​វេច​ខ្ចប់ ម៉ាស៊ីន​ព្រី​ន វត្ថុធាតុដើម​និង​គ្រឿង​បន្ទាប់បន្សំ ម៉ាស៊ីន​ផលិត​អាហារ គ្រឿង​ម៉ាស៊ីន​កសិកម្ម ម៉ាស៊ីន​ស្វ័យប្រវត្តិ វិស្វកម្ម​អគ្គិសនី ប្រព័ន្ធ​ភ្លើង ម៉ាស៊ីន​ក្រណាត់​និង​វាន​ភ័​ណ្ឌ និង​មាន​ទំនិញ​ក្នុង​វិស័យ​ផ្លា​ស្ទីក និង កៅស៊ូ​ផងដែរ​។​

​លោក លី តេ​ក​ហេង ប្រធាន​ប្រតិបត្តិ​សមាគម​កាត់ដេរ​នៅ​កម្ពុជា​(GMAC) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​បើក​ពិព័រណ៍ CIMIF និង​CTG នៅ​ថ្ងៃទី​២២​ខែសីហា ថា ពិព័រណ៍​ទាំងនេះ នឹង​រួមចំណែក​ជំរុញ​វិស័យ​កាត់ដេរ​របស់​កម្ពុជា ឲ្យ​កាន់​តែមាន​ភាព​ប្រកួតប្រជែង​នៅលើ​ទីផ្សារ​អន្តរជាតិ​។ លោក​បញ្ជាក់ថា គ្រឿង​ម៉ាស៊ីន គឺជា​កត្តា​គន្លឹះ​មួយ ដើម្បី​បង្កើនសង្វាក់​ផលិតកម្ម​ឲ្យ​ប្រសើរឡើង ដោយ​លោក​ជំរុញ​ឲ្យ​ក្រុមហ៊ុនកាត់ដេរ​គួរ​បង្កើន​សមត្ថភាព​ផ្នែក​ម៉ាស៊ីន តាមរយៈ​ផលិតផល​ទំនើប​ថ្មីៗ​។ ហើយ​នេះ​ជា​ឱកាស​សម្រាប់​ម្ចាស់​ក្រុមហ៊ុនកាត់ដេរ​នៅ​កម្ពុជា ដើម្បី​ស្វែងរក​ដៃគូ​ផ្គត់ផ្គង់​គ្រឿង​ម៉ាស៊ីន​ផ្សេងៗ​តាម​តម្រូវការ​របស់ខ្លួន​។​

​ព្រឹ​ត្ត​ការណ៍​ពិព័រណ៍​ខាងលើ ត្រូវ​រៀបចំ​ដោយ​ក្រុមហ៊ុន Yorkers Trade and Marketing Service និង​សហការ​ដោយ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង GMAC ហើយ​ទទួល​ការគាំទ្រ​ដោយ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម​៕


Tag:
 វាយនភ័ណ្ឌ​
  លី តេ​ក​ហេង​
  CIMIF
  CTG
© រក្សាសិទ្ធិដោយ thmeythmey.com