ជាតិ
សេដ្ឋកិច្ច
កម្ពុជា​ត្រៀម​ចូល​សមាជិក​សន្ធិសញ្ញា PCT ដើម្បី​ផ្ដល់​ទំនុកចិត្ត​ដល់​វិនិយោគិន​
24, Aug 2016 , 4:15 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ តាមរយៈ​សន្ធិសញ្ញា​សហ​ប្រតិបត្តិការ​ប្រកាសនីយបត្រ​តក្កកម្ម (PCT)  ម្ចាស់​តក្កកម្ម អាច​ទទួល​ការ​កា​ពារ​កម្មសិទ្ធិបញ្ញា​លើ​ស្នាដៃ​របស់ខ្លួន​ជា​អន្តរជាតិ​។ PCT ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៧០ ហើយ​មកទល់នឹង​ពេលនេះ មាន​រដ្ឋ​ជា​សមាជិក​ប្រមាណ ១៥០ ។ លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ថ្លែងថា កម្ពុជា​កំពុង​ត្រៀម​សំណើរ​សុំចូល​ជា​សមាជិក  PCT ឲ្យ​បាន​ឆាប់ ដើម្បី​ផ្ដល់​ទំនុកចិត្ត​ដល់​វិនិយោគ​គិ​ន ឲ្យ​មក​បណ្ដាក់ទុន​រកស៊ី​នៅ​កម្ពុជា ជាមួយនឹង​ការនាំមក​នូវ​បច្ចេកវិទ្យា​ថ្មីៗ​។

  


«​បើ​យើង​អត់​ទទួលស្គាល់​ប្រកាសនីយបត្រ​តក្កកម្មរ​បស់​គេ​នោះទេ គេ​អត់​ហ៊ាន​មក​វិនិយោគ​ទេ​។ បើ​មក​កម្ពុជា គេ​ខ្លាច​ន​ណារ​ម្នាក់​ចម្លង​របស់​(​លួច​កម្មសិទ្ធិបញ្ញា​)​គេ​បាត់​»​។ នេះ​ជាការ​លើកឡើង​របស់លោក ចម ប្រសិទ្ធ ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ប្រកាសនីយបត្រ​តក្កកម្ម កាលពី​ថ្ងៃទី ១៨​ខែសីហា​។ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​រូបនេះ បញ្ជាក់ថា សំណើរ​សុំចូល​សមាជិក PCT បានដាក់​ជូន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា សម្ដេច ហ៊ុន សែន ដើម្បី​សុំ​ការអនុញ្ញាត​រួចរាល់​ហើយ​។​

 ដើម្បី​ជ្រាប​ព័ត៌មាន​ច្បាស់ សូម​ស្ដាប់​ប្រសាសន៍​លោក ចម ប្រសិទ្ធ ដូចតទៅ​៖
 



​សូមបញ្ជាក់ថា ប្រកាសនីយបត្រ​តក្កក​ម្ម (Patent) គឺជា​ការទទួល​ចុះបញ្ជី​កម្មសិទ្ធិបញ្ញា​លើ​ស្នាដៃ ដែល​រកឃើញ​នូវ​វិធីសាស្ត្រ​ថ្មី ឬ​បច្ចេកវិទ្យា​ថ្មី​ណាមួយ​។ ច្បាប់​កម្ពុជា​បានផ្ដល់​រយៈពេល​ការពារ​កម្មសិទ្ធិបញ្ញា​លើ​ស្នាដៃ​ប្រភេទ​នេះ​ត្រឹម​រយៈពេល​២០​ឆ្នាំ​៕


Tag:
 PCT
  ចម ប្រសិទ្ធ​
  កម្មសិទ្ធិបញ្ញា​
© រក្សាសិទ្ធិដោយ thmeythmey.com