បទយកការណ៍ / បទសម្ភាសន៍
ផ្នត់គំនិត​ពលរដ្ឋ​ខ្មែរ​៖«​ទាល់​តែមាន​បញ្ហា​ខ្លួនឯង ទើប​ចេញមុខ​រក​យុត្តិធម៌​» ​
02, Oct 2016 , 10:00 am        
រូបភាព
ដោយ:
ភ្នំពេញ​៖ ទោះបី​កម្ពុជា គឺជា​ប្រទេស​ដែលមាន​ពលរដ្ឋ​ជា​យុវជន​ច្រើន​លើសលប់​ក៏ដោយ តែមាន​យុវជន​តិចតួច​ណាស់ ដែល​បាន​ចូលរួម​សកម្មភាព​ការពារ​សិទ្ធិមនុស្ស និង​ការពារ​បរិស្ថាន​។  ខណៈ​ជម្លោះដីធ្លី ការរំលោភ​សិទ្ធិមនុស្ស និង​ការ​បំ​ផ្លិត​បំផ្លាញ​ធនធានធម្មជាតិ​បាន​កើតឡើង​ព្រោងព្រាត  គេ​សង្កេតឃើញ​មានតែ​រងគ្រោះ​ផ្ទាល់​ប៉ុណ្ណោះ ដែល​ហ៊ាន​ចេញមុខ​តវ៉ា និង​ទាមទារ​រក​យុត្តិធម៌ ប៉ុន្តែ ពលរដ្ឋ​ក្រៅពី​អ្នករងគ្រោះ​វិញ ហាក់​មិន​អើពើ​ពី​បញ្ហា​ទាំង​នេះឡើយ​។


​លោក ទឹម ម៉ាឡៃ ប្រធាន​បណ្តាញ​យុវជន​កម្ពុជា (CYN) បាន​លើកឡើងថា ការដែល​យុវជន​មិនសូវ​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ ការពារ​សិទ្ធិមនុស្ស និង​បញ្ហា​សង្គម គឺ​បណ្តាលមកពី​យុវជន​មានការ​ភ័យខ្លាច​ចំពោះ​សុវត្ថិភាព​ផ្ទាល់ខ្លួន កង្វះ​ព័ត៌មាន និង​ទទួលបាន​ចំណេះដឹង​តិចតួច​ពី​បញ្ហា​ខាងលើនេះ​។ លោក​សង្កត់ធ្ងន់ថា ផ្នត់គំនិត​យកតែ​រួច​ខ្លួ​ច ក៏​ជា​បញ្ហា​ដែល​រាំងខ្ទប់ មិន​ឲ្យ​ពួកគេ​ហ៊ាន​ចេញមុខ​ការពារ​យុត្តិធម៌​ផងដែរ​។ 

សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង លោក រ៉ឹ​ម ភា​រី អ្នកយកព័ត៌មាន​រប​ស់​គេហទំព័រ​ថ្មីៗ ជាមួយ លោក ទឹម ម៉ាឡៃ ដូចតទៅ​៖   






© រក្សាសិទ្ធិដោយ thmeythmey.com