ពីនេះ ពីនោះ
ប៉ាក់​ខ្ទៀ​ង​ពោះ​បង្កង់​មាន​ជាពិសេស​នៅ​តំបន់​ភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​
29, Aug 2016 , 10:54 am        
រូបភាព
ដោយ: ថ្មីៗ
​ប៉ាក់​ខ្ទៀ​ង​ពោះ​បង្កង់ គឺជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ ដែល​បក្សី​ឈ្មោល មានបន្ទូល​ក្បាល និង​ផ្នែក​ខ្នង​ពណ៌​បៃតង ផ្ទៃមុខ​ពណ៌​ខ្មៅ គ្មាន​ពណ៌​ស​នៅលើ​ស្លាប​ទេ ផ្នែក​ពោះ​ពណ៌​លឿង​ដែលមាន​អង្កន់ៗ ខ្មៅ​ចំ​កណ្ដាល​ពោះ និង​ក្រោម​កន្ទុយ​ពណ៌​ខៀវ​។ ចំណែកឯ​បក្សី​ញី​វិញ មានបន្ទូល​ក្បាល និង​ទ្រូង​ពណ៌​ទឹកក្រូច គ្មាន​ពណ៌​ខៀវ​នៅ​ពោះ និង​ក្រោម​កន្ទុយ​។ បក្សី​នេះ​ច្រើន​រស់នៅក្នុង​ព្រៃស្រោង ពាក់កណ្ដាល​ស្រោង ព្រៃរបោះ​ចម្រុះ និង​ព្រៃ​ឫស្សី​។ ចំណែក​ជីវសាស្ត្រ​រស់នៅ​វិញ​បក្សី​នេះ​តែងតែ​ត្រូវបាន​គេ​សង្កេតឃើញថា សម្បូរ​រស់នៅ និង​រក​ចំណី​នៅលើ​ដី​ដោយ​លាក់ខ្លួន​។ ជាទូទៅ​វា​មាន​របាយ​រស់នៅ​ពេញ​មួយឆ្នាំ​តាម​តំបន់​ដែល​បាន​រៀបរាប់​ខាងលើ និង​មាន​ជាពិសេស​តំបន់​ភូមិភាគ​ឦសាន​នៃ​ប្រទេស​។ ប៉ាក់​ខ្ទៀ​ង​ពោះ​បង្កង់​បន្ត​ពូជ​ចាប់ពី​ខែ មេសា ដល់​ខែមិថុនា​៕



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com