អត្ថបទពាណិជ្ជកម្ម
ជើងឯក​កីឡា​ហ្វូ​ត​សាល ន័​រ​តុ​ន និង​ក្រុមកីឡា​ឆៀ​រលី​ដ​ឌី​ង​នៃ​កម្ពុជា​
29, Aug 2016 , 11:32 am        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ទី ២៧ ខែសីហា ឆ្នាំ​២០១៦ ជា​ថ្ងៃ​ប្រកួត​ផ្តាច់ព្រ័ត្រ សម្រាប់​ការប្រកួត​បាល់ទាត់​ហ្វូ​ត​សាល​របស់​និស្សិត​សាកលវិទ្យាល័យ​ន័​រ​តុ​ន ហើយ​វា​ក៏បាន​ក្លាយ​ជាការ​ជាការ​ប្រកួត​ប្រចាំឆ្នាំ​របស់​សាកលវិទ្យាល័យ​ន័​រ​តុ​ន​ផងដែរ​។​ឆ្នាំនេះ​គឺជា​ឆ្នាំ​ទី ៤​សម្រាប់​ការប្រកួត​ហើយក៏​មិន​ខុសពី​ឆ្នាំមុនៗ ការប្រកួត​ត្រូវបាន​រៀបចំ​ចាប់ឆ្នោត​ជា​ពូ​ល មានការ​ទាត់​ជម្រុះ និង​ទាត់​ខ្វែង​តាម​រូបមន្ត​ដែល​បានកំណត់​ដោយមាន​ការ​ប្រឹក្សា​យោបល់​ពី​សំណាក់​អាជ្ញារ​កណ្តាល​អាជីព និង​កីឡាករ​ជម្រើសជាតិ​នៃ​កម្ពុជា​។

​នៅក្នុង​ថ្ងៃ​ប្រកួត​នេះ​ដែល​ក៏មាន​ការចូលរួម​ជា​កិត្តិយស ពី​កីឡាករ គួច សុ​កុម្ភៈ ដែល​និមិត្តរូប​នៃ​ស្នេហា​វិស័យ​បាល់ទាត់​និង​មានការ​បង្ហាញ​នូវ​ប្រភេទ​កីឡា​ថ្មី​មួយទៀត​គឺ កីឡា​ឆៀ​រលី​ដ​ឌី​ង ដែលជា​កីឡា​បែប​កាយសម្ព័ន្ធ​ពី​សកល​វិទ្យាល័យ​ន័​រ​តុ​ន​។



​គួរបញ្ជាក់​ផងដែរ​ថា កីឡាករ​ឆៀ​រលី​ដ​ឌី​ង​ន័​រ​តុ​ន ដែល​តំណាង​ឲ្យ​កម្ពុជា​នេះ ទើប​ត្រលប់​មកពី​ទទួល​ការហ្វឹកហាត់​បន្ថែម​ពី​ប្រទេស​ជប៉ុន​ក្នុងពេល​ថ្មីៗ​នេះ​។ សាកលវិទ្យាល័យ​ន័​រ​តុ​ន មាន​កិត្តិយស​ដែល​ត្រូវបាន​សហព័ន្ធ​កីឡា​ឆៀ​រលី​ដ​ឌី​ង​អន្តរជាតិ ដែលមាន​ទីស្នាក់ការ​ធំ​នៅ​ជប៉ុន ជ្រើសរើស​ជា “​សហព័ន្ធ​កីឡា​ឆៀ​រលី​ដ​ឌី​ង​នៃ​កម្ពុជា​” ហើយ​ក្រុមកីឡា​ឆៀ​រលី​ដ​ឌី​ង​កម្ពុជា​ដំបូង​នេះ បានទទួល​សិទ្ធ​ពេញលេញ​ក្នុងការ​ចូលរួម​ប្រកួត​ថ្នាក់​ពិភពលោក​បាន​ទៀតផង​។ នេះ​ជា​រឿង​គួរ​ជាទី​មោទកភាព​មួយ សម្រាប់​យើងទាំងអស់គ្នា ហើយក៏​ជា​កម្លាំង​ជំរុញ ទឹកចិត្ត​ដើម្បី​អភិវឌ្ឍ​វិស័យ​អប់រំ និង​កីឡា​នៃ​ប្រទេស​យើង​ឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត​។​





( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com