ជាតិ
សុវត្តិភាព ចរាចរណ៍
AIP​នាំ​អ្នកកាសែត​កម្ពុជា មក​ស្វែងយល់​ការអនុវត្ត​ច្បាប់​ចរាចរណ៍​នៅ​វៀតណាម
29, Aug 2016 , 12:14 pm        
រូបភាព
ដោយ: ថ្មីៗ
​អង្គការ​មូលនិធិ​បង្ការ​បួស​អាស៊ី AIP បាន​ដឹកនាំ​អ្នកសារព័ត៌មាន​ឆ្នើម ក្នុងការ​ជំរុញ​ការពាក់​មួកសុវត្ថិភាព និង​តំណាង​ស្ថាប័ន​រាជរដ្ឋាភិបាល  មក​សិក្សា​ស្វែងយល់​ពី​ការអនុវត្ត​ច្បាប់​ចរាចរណ៍​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​៣១ ខែសីហា​។​



​ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ គឺ​ដើម្បី​ចែករំលែក​ចំណេះដឹង បទពិសោធន៍ និង​មេរៀន​ល្អៗ​ដែល​ទាក់ទង​ទៅនឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​តួនាទី​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងការ​លើកកម្ពស់​សុវត្ថិ​ភាព​ចរាចរណ៍ ដែល​ផ្តោតជាសំខាន់​លើ​ការពាក់​មួកសុវត្ថិភាព​សម្រាប់​អ្នករួមដំណើរ​តាម​ម៉ូតូ ជាពិសេស​កុមារ​។​

​តាម​គម្រោង អ្នកសារព័ត៌មាន​ឆ្នើម​កម្ពុជា និង​តំណាង​ស្ថាប័ន​រាជរដ្ឋាភិបាល នឹងចូលរួម​ប្រជុំ​ជាមួយ​តំណាង​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី ប្រចាំ​ក្រុង​ហូជីមិញ សមាគមន៍​អ្នកសារព័ត៌មាន មន្ត្រី​មកពី​នាយកដ្ឋាន​វប្បធម៌ និង​ព័ត៌មាន គណៈកម្មការ​សុវត្ថិភាព​ប្រចាំ​ទីក្រុង​ហូជីមិញ ព្រមទាំង​ទស្សនកិច្ច​ការអនុវត្ត​ច្បាប់​របស់​មន្ត្រីនគរបាល​ចរាចរណ៍​៕




Tag:
 AIP
  ​មួកសុវត្ថិភាព​
© រក្សាសិទ្ធិដោយ thmeythmey.com