អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Star Auto Cambodia ថ្លែងអំណរគុណ​ដល់​អ​តិ​ថិ​ជន
29, Aug 2016 , 3:27 pm        
រូបភាព
ដោយ: ថ្មីៗ
​ឯក​ឩ​ត្ត​ម អ្នក​ឩ​ក​ញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង​កញ្ញា​ជាទី​មេត្រី ! សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ការចូលរួម​ព្រឹត្តិការណ៍​ពិភព​រថយន្ត SUV របស់​ក្រុមហ៊ុន Star Auto ក្នុង​រយៈពេល​បី​ថ្ងៃ​កន្លង​នេះ​។ ដូចដែល​លោកអ្នក​បាន​ជ្រាប​រួចមកហើយ​ថាៈ ក្រុមហ៊ុន Star Auto Cambodia នឹងមាន​អគារ​ថ្មី​មួយ នៅ​ទីក្រុង​ថ្មី Ing City​។ កាលពី​បី​ថ្ងៃមុន​កន្លងមកនេះ​ក្រុមហ៊ុន​យើង​បាន​ប្រារព្ធ​ពី​ធី​ឡើង​ដំបូល​អគារ​នៅ​ក្រុមហ៊ុន​ថ្មី ហើយ​យើង​រំពឹងថា យើង​នឹងធ្វើ​ការផ្លាស់ប្តូរ​ទីតាំង​បច្ចុប្បន្ននេះ​ទៅកាន់​អគារ​ថ្មី​នៅ​ដើមឆ្នាំ​ក្រោយនេះ ទីតាំង​ថ្មី​នេះ​មាន​ទំហំ ៥០០០ មែត្រ​ក្រឡា ដែល​នឹង​អនុញ្ញាតអោយ​ក្រុមហ៊ុន Star Auto ធ្វើ​ការតាំង​បង្ហាញ រថយន្ត​បាន​ច្រើនជាង​ទីតាំង​ចាស់​បាន​ទៅដល់​៤​ដង ហើយ​អាចធ្វើ​ការជួសជុល​គ្រប់​ប្រភេទ​នៅក្នុង​រោង​ជាង​របស់​យើង​។

​យើង​រំពឹងទុក និង​រង់ចាំ​ស្វាគមន៍ អស់លោក លោកស្រី និង​ភ្ញៀវកិត្តិយស​ទាំងអស់​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ក្រុមហ៊ុន​ថ្មី​នៅ​ដើមឆ្នាំ​ក្រោយនេះ​។ ទោះជា​រដូវភ្លៀង​យ៉ាងណាក៏ដោយ យើង​មិនអាច​រង់ចាំ ហើយ​យើង​កំពុង​បន្ត​ព្រឹត្តិការណ៍​នេះ​ទៅកាន់​មិត្តភក្តិ និង​អតិថិជន ដើម្បី​បានឃើញ​។ គ្រប់​ប្រភេទ​រថយន្ត SUV ដែល​អ្នក​បានឃើញ​នៅទីនេះ​គឺ​ពិតជា​សក្តិសម សម្រាប់​ការបើកបរ​គ្រប់​ស្ថានភាព​ផ្លូវ​នៅ​កម្ពុជា​។ រថយន្ត​ទាំងនេះ​ផលិតឡើង​ជាពិសេស សមស្រប​ទៅតាម​ប្រភេទ​សាំង និង​ម៉ា​ស៊ូ​ត​នៅ​ប្រទេស​កម្ពុជា​។ រថយន្ត​ប្រភេទ SUV ទាំងនេះ គឺ​ត្រូវបាន​ផលិតឡើង​ដោយ​គិត​ទៅលើ​ប្រព័ន្ធ​សុវត្ថិ​ភាពជា​ចម្បង លើសពីនេះ​ទៀត ពួកវា​ជា​ប្រភេទ​រថយន្ត​ដ៏​ប្រណីត ពោរពេញ​ទៅដោយ​សមត្ថភាព និង​ភាពជឿជាក់​ដូចដែល​អ្នក​បាន​រំពឹងទុក​ពី Mercedes Benz ។ ហើយក៏​មិន​ភ្លេច​ផងដែរ​ថា ពួកវា​គឺជា​ដៃគូ​បើកបរ​ដ៏​រីករាយ​បំផុត​។ រថយន្ត​ដែល​បានបង្ហាញ​គឺ​សក្តិសម​គ្រប់​បែន​ផែន​នៃ​ជីវិត​។ យើង​មាន Mercedes-Benz GLA ដែល​សក្តិសម​សម្រាប់​យុវវ័យ​ដែល​ចូលចិត្ត​បែប​ផ្សងព្រេង​។ ចំនែក Mercedes-Benz GLC សម្រាប់​អ្នក​ដែល​ចូលចិត្ត​អ្វីដែល​ថ្មីៗ និង​គ្រួសារ​ថ្មីថ្មោង​ផងដែរ​។ ចំពោះ​ប្រភេទ GLE វិញ ពិតជា​សក្តិសម​សម្រាប់​មនុស្ស​វ័យ កណ្តាល ដែល​អាច​បង្ហាញ​នូវ​ភាព​រំភើប​រីករាយ​នៅក្នុង​ជីវិត​របស់​ពួកគាត់​។



​ជា​ចុងក្រោយ​គឺ​ប្រភេទ Mercedes-Benz GL សម្រាប់​អ្នក​ដែល​គាត់​ចង់បាន​ប្រាំពីរ​កៅអី ( 7-Seat ) និង​បង្ហាញ​ពី​បច្ចុប្បន្នភាព​របស់​ពួកគាត់​។ សរុបមក​យើង​មាន​អ្វីៗ​គ្រប់យ៉ាង​សម្រាប់​អ្នក​ទាំងអស់គ្នា​។ សូមអ្នក​ទាំងអស់គ្នា​ក្រលេកមើល​ជុំវិញ​ទីនេះ អ្នក​ទាំងអស់គ្នា​នឹង​ឃើញ​គ្រប់ផ្នែក​នៃ​ប្រទេស​កម្ពុជា​។ ទាំងនេះ​មិន​គ្រាន់តែ​ជា​រូបភាព​ដ៏​ស្រស់ស្អាត​ប៉ុណ្ណោះ​ទេ តែ​ទាំងនេះ​គឺជា​ទីកន្លែង​ទាំងអស់​ដែល​រថយន្ត Mercedes-Benz SUVs បាន​ទៅដល់​រួចទៅហើយ​។ ទីកន្លែង​ដ៏​ស្រស់ស្អាត​ទាំងនេះ កំពុងតែ​រងចាំ​អ្នក ក្រុមគ្រួសារ​របស់​អ្នក និង​មិត្ត​ភ​ក្កិ​របស់​អ្នក ដើម្បី​បើកបរ​រថយន្ត Mercedes-Benz SUV ទៅកាន់​តំបន់​ទាំងនោះ​ជាមួយ​បទពិសោធ​ន៏​បើកបរ​ដ៏​អស្ចារ្យ​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ម្តងទៀត​ចំពោះ​ភ្ញៀវ​ទាំងអស់​ដែល​បាន​ចូលរួម​ព្រឹត្តិការណ៍​នា​រាត្រី​នេះ​។ សូម​ចូលរួម​រីករាយ​ជាមួយ Mercedes-Benz SUV ទាំងអស់គ្នា​។ សូម​អរគុណ​។​

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com