អត្ថបទពាណិជ្ជកម្ម
ទូរទស្សន៍​ប្រភេទ OLED TV ស៊េរី​ថ្មី​ចុងក្រោយ​គេ​បង្អស់​របស់ LG
29, Aug 2016 , 4:13 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ថ្មីៗ​នេះ​ក្រុមហ៊ុន LG Electronics រួមសហការ​ជាមួយនិង​ក្រុមហ៊ុន GGear ដែលជា​ក្រុមហ៊ុន​ដៃគូ​យុទ្ធសាស្ត្រ​តែមួយគត់​នៅក្នុង​ប្រទេស​កម្ពុជា បានរៀបចំ​កម្មវិធី​ប​ង្ហា​ញ​នូវ​ទូរទស្សន៍​ស្ដើង​បំផុត​ប្រភេទ OLED TV ជំនាន់​ថ្មី​ឆ្នាំ ២០១៦ ចុងក្រោយ​គេ​បង្អស់​របស់ខ្លួន ដែល​កម្មវិធី​នេះ​បានរៀបចំ​ឡើង​នៅ​សាខា LG BRANDSHOP សាខា មហាវិថី​ព្រះ​មុនីរ​ង្ស រាជធានី​ភ្នំពេញ ។

​ទូរទស្សន៍ OLED TV ស៊េរី​ថ្មី​ចុងក្រោយ​នេះ​គឺមាន​ការ​រចនា​រូបរាង​ជា​ទូរទស្សន៍​ប្រភេទ​ស្ដើង​បំផុត​ដែលមាន​កំរាស់​ត្រឹមតែ ៤.៦ ម​ម ប៉ុណ្ណោះ​ដែលមាន​កំរាល់​ស្ដើង​ជាង​ទូរទស្សន៍​ដ៏ទៃទៀត ការ​រចនា​បែប​ស្ដើង​នេះ​ធ្វើអោយ​រូបរាង​របស់​ទូរទស្សន៍​កាន់​តែមាន​ភាពស្រស់ស្អាត និង ទាក់ទាញ​។ LG OLED TV 4K ស៊េរី​ថ្មី​គឺជា​ប្រភេទ​ម៉ូ​ដែល OLED B6 ដែលមាន​ទំហំ ៥៥ អ៊ី​ញ និង ៦៥ អ៊ី​ញ នេះ​គឺជា​ការ​អភិវឌ្ឃន៍​ប​ចេ្ច​ក​វិទ្យា​ចុងក្រោយ​គេ​បង្អស់​របស់ បច្ចេកវិទ្យា​ទូរទស្សន៍​ដែល​ប្រមូលផ្ដុំ​ទៅដោយ​មុខងារ​សំខាន់ៗ​ជាច្រើន  ។​



​ទូរទស្សន៍​ស៊េរី​ថ្មី​នេះ​ជា​ប្រភេទ 4K TVUHD  (៣៨៤០X២១៦០)  ផ្ដល់ជូន​នូវ​កម្រិត​ពន្លឺ​ភ្លឺ​ច្បា​ល់​ជាង​ទូរទស្សន៍​ប្រភេទ Full HD រហូតដល់ ៤​ដង បូករួម​ជាមួយនិង​បច្ចេកវិទ្យា      Web OS ៣.០ ដែលជា​បច្ចេកវិទ្យា Smart TV ជំនា​ន់ទី​៣ របស់ LG និង ការ​រចនា​ប្រព័ន្ធ​សំលេង​ល្អឥតខ្ចោះ​តាមបែប​សំលេង Harman Kardon ។ តាមរយៈ​ការរួមបញ្ចូល​គ្នា​នៃ​គុណភាព លំដាប់ថ្នាក​កំពូល​ទាំងអស់​នេះហើយ​ដែល​និង​ធ្វើអោយ​ទូរទស្សន៍​OLED ស៊េរី​ថ្មី និង ក្លាយទៅជា​បទពិសោធន៍​កំសាន្ដ​ក្នុង​គេហដ្ឋាន​យ៉ាង​ល្អ​បំផុត​សម្រាប់​លោកអ្នក ។ ហើយ​អ្វី​ពិសេស​ជាង​នេះ​គឺ​ការ​អភិ​វ​ឌ្ឃ​ថ្មី​ទៅលើ​បច្ចេកវិទ្យា​របស់​តេ​លេប​ញ្ជ Magic  Remote ។



​សម្រាប់​ក្នុង​ឱ​កាល​ពិសេស​នេះ LG BrandShop ក៏មាន​កម្មវិធី​ពិសេស​សម្រាប់ រាស់​ការទិញ​ទូរ​ស្សន៍ OLED ស៊េរី​ថ្មី​នេះ និង ការបន្ថែម​ជូន​យ៉ាងច្រើន​ដូចជា​ឈុត​ឧបករណ៍ បំពង​សំលេង ( BH5540T និង LH B755W)  និង ឈុត​បំពង​សំលេង ( X- Boom CM9760 )  ដែលជា​ឧបករណ៍​បំពង​សំលេង​ស៊េរី​ថ្មី​បំផុត​របស់ LG ។​

​ព័ត៌មាន​បន្ថែម​ទំនាក់ទំនង​មកកាន់​លេខ 023 222 699 ។
( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com