អត្ថបទពាណិជ្ជកម្ម
គម្រោង​ខុន​ដូ​ស៊ី​ណូ​ផ្លា​ហ្សា គ្រោង​ចំណាយ​ប្រមាណ​២០០​លាន​ដុល្លារ​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៨
29, Aug 2016 , 4:56 pm        
រូបភាព
ដោយ: ថ្មីៗ
​ដោយ​ចាប់ផ្តើម​បុកគ្រឹះ សាងសង់​ចាប់ផ្តើម​នា​ខែវិច្ឆិកា ឆ្នាំ​២០១៥ គម្រោង​ទាំងមូល នៃ​ស៊ី​ណូ​ផ្លា​ហ្សា នឹងត្រូវ​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ​នៅ​ចុងឆ្នាំ​២០១៨ ដោយ​គ្រោង​ចំណាយ​ប្រមាណ​២០០​លាន​ដុល្លារ​។​

Sino Plaza បានធ្វើ​កម្មវិធី VVIP Launch ដែល​បាន​អ​ញ្ចើ​ញ​ភ្ងៀ​វ​ដែល​ចាប់​អា​រ្ម​ណ៍ និង​ធ្វើការ​កក់ បន្ទាប់ពី​ពួកគាត់ បានមក​ទស្សនា ផ្ទាល់​ផ្ទះ​គំរូ នៃ​គម្រោង​ស៊ី​ណូ​ផ្លា​ហ្សា​កន្លងមក ត្រូវបាន​រៀបចំឡើង នា​ព្រឹក​ថ្ងៃទី​២៩​ខែសីហា​ឆ្នាំ​២០១៦​នេះ នៅ​ការិយាល័យ​លក់ នៃ​គម្រោង​ស៊ី​ណូ​ផ្លា​ហ្សា​។ ទីតាំង ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ព្រះមុន្នីវង្ស ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ក្រោម​វត្តមាន លោក​ឧកញ៉ា ចេង ខេង ប្រធាន​ក្រុមហ៊ុន HuttonsCPL ដែលជា​ភ្នាក់ងារ​ទទួល​សិទ្ធិ​លក់  ផ្តាច់មុខ​គម្រោង​ស៊ី​ណូ​​ផ្លា​ហ្សា​។​

​កញ្ញា ឆឹង សុធា​រ៉ា និង អ្នកនាង តឹក ចិ​ន្ថា ដែលជា​ប្រធាន និង​អ្នកគ្រប់គ្រង​ការលក់ នៃ​គម្រោង     ស៊ី​ណូ​ផ្លា​ហ្សា បាន​ឲ្យ​ដឹងថា VVIP Launch ត្រូវបាន​រៀបចំ​ឡើងជា​ពិសេស សម្រាប់​អតិថិជន​ដែល​ចាប់អារម្មណ៍ ស៊ី​ណូ​ផ្លា​ហ្សា នាពេល​កន្លងមក ហើយ​មាន​គម្រោង​កក់​ទុក​នូវ​យូ​នី​ត ដែល​ខ្លួន​ពេញចិត្ត​។ ដូច្នេះ​ថ្ងៃនេះ ជា​ឱកាស​ពិសេស របស់​ពួកគាត់ ក្នុងការ​ទស្សនា​ដោយផ្ទាល់ នូវផ្ទះ​គំរូ​របស់​ស៊ី​ណូ​ផ្លា​ហ្សា ពិសេស​រីក​រីករាយ ក្នុងការ​កក់​នូវ​យូ​នី​ត ដែល​ខ្លួន​ពេញ​ចិត្តជា​ផ្លូវការ មុនគេ ជាមួយនិង​ការទទួលបាន​នូវ​ប្រូ​មូ​សិន​ពិសេស​ទៀត ខ​ណះ​គម្រោង​នេះ និង​ដាក់លក់​ជា​ផ្លូវការ សម្រាប់​អតិថិជន​ទូទៅ នាពេលខាងមុខ​។​

​កញ្ញា​បាន​អះអាងថា គម្រោង​ស៊ី​ណូ​ផ្លា​ហ្សា ត្រូវបាន​សាងសង់ឡើង នៅលើ​ផ្ទៃដី​ទំហំ ១.៣​ហិច​តា ស្ថិតនៅ​ភាគខាងត្បូង រាជធានី​ភ្នំពេញ ជិត​ផ្សារ​បឹងត្របែក​ផ្លា​ហ្សា សង្កាត់​បឹងត្របែក ខណ្ឌចំការមន ដែលជា​តំបន់​ពោ​ពេញ​ដោយ​សក្តានុពល នឹង​ផាសុខភាព ទាំង​កា​រស់នៅ ការធ្វើ​អាជីវកម្ម និង​ការិយាល័យ​។​

​គម្រោង​ទាំង​មូលនៃ​ស៊ី​ណូ​ផ្លា​ហ្សា គឺមាន​៤​អគារ​គឺ​A.B.C.D នឹងមាន​កម្ពស់​៤៥​ជាន់​ដូចគ្នា​។ អាគារ​A ជា​ប្រភេទ​ខុន​ដូ អគារ​B ជា​ប្រភេទ​Service អា​ផាត​មិន បែប​អន្តរជាតិ​, អគារ​C ជា​ប្រភេទ​ខុន​ដូ ដែលមាន​តំលៃ​ពិសេស​សម្រាប់​ប្រជាជន​ខ្មែរ និង​អគារ D ជា​ប្រភេទ​សណ្ឋាគារ និង​ការិយាល័យ​, ដែល​ត្រូវបាន​វិនិយោគ​ឡើង ដោយ​ក្រុមហ៊ុន (Cambodian Natural lucky Real Estate  Development  Co.,Ltd និង​គ្រប់គ្រង​ធំ CYTS (china Youth Travel Services មកពី Hong kong និង China ដែលជា​ក្រម​ហ៊ុន​ទេសចរ​ណ៍ដ៏ធំជាងគេ​លំដាប់​ទី​៣ របស់​ប្រទេស​ចិន ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ចិន នឹងមាន​ការិយាល័យ នៅក្នុង​ប្រទេស​ចិន ក្រុង​ហុងកុង និង​សហរដ្ឋ​អា​មេ​រិច ហើយ​ត្រូវ​បានទទួល​សិទ្ធិ​លក់​ផ្តាច់មុខ ដោយ​ក្រុមហ៊ុន​Hutton CPL ដែលជា​ក្រុមហ៊ុន​រួមបញ្ចូល​គ្នា រវាង​ក្រុមហ៊ុន​សិង្ហ​បុរី និង​កម្ពុជា​។​

​បើតាម​ការ​បញ្ជាក់​បន្ថែ​ម ពី​កញ្ញា តឹក ចិ​ន្ថា​,​គម្រោង​ស៊ី​ណូ​ផ្លា​ហ្សា ជា​គម្រោង​ចម្រុះ រួមបញ្ចូល​អាគារ​លំនៅដ្ឋាន អាគារ​Service ផាត​មិន​, ផ្សារ​ទំនើប​, កន្លែង​កម្សាន្ត​,, ការិយាល័យ ភោជនីយដ្ឋាន​,​អាង​ហែល​ទឹក​,​កន្លែង​ហាត់ប្រាណ​, រោងភាពយន្ត​, កន្លែង​លេង​កីឡា រួម​និង KTV​។ មាន​ផ្សារ​ទំនើប​៥​ជាន់ និង​ចំណតរថយន្ត​ជាង​១៦០០​កន្លែង ដែលជា​ក​ន្លែ​ចត​រថយន្ត​ដ៍​ធំជាងគេ នៅក្នុង​រាជធានី​ភ្នំពេញ​។ មាន​ផ្សារ​ទំនើប ទំហំ​ជាង​៣​ម៉ឺន​ម៉ែត្រការ៉េ សម្រាប់​ការដើរ​ទិញ​ទំនិញ អា​ហរ​ដ្ឋា​ន និង​កម្សាន្ត ហើយ​ក្រៅពីនេះ មាន​កន្លែង​ស្ប៉ា​លំដាប់​អន្តរជាតិ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មាស និង​គ្រឿង​អា​លង្ការ​។​

​ទាក់ទង​និង​ការវិនិយោគ លើ​គម្រោង​វិស័យ​អចលនទ្រព្យ​នេះដែរ កញ្ញា ឆឹង សុធា​រ៉ា បាន​រំលេច​ថា   ការវិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ ពិសេស​តំបន់​សំខាន់ៗ​ក្នុង​រាជធានី​ភ្នំពេញ ដូចជា​តំបន់​បឹង​កេងកង​តំបន់​លើ​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម និង​តំបន់​CBD(​បណ្តុំ​ដោយ​អាគារ​ពាណិជ្ជកម្ម​ធំៗ និង​ការិយាល័យ    កណ្តាល​របស់​ធនាគារ​ជាច្រើន​)​ដែលមាន​តំលៃ​ខ្ពស់ ក្នុងការ​វិនិយោគ​រួចមកហើយ ដែលមាន​តំលៃ​ដី ចាប់ពី​៣៥០០ ដល់​៧០០០​ដុល្លា ក្នុង​មួយ​ម៉ែត្រការ៉េ ដែល​នេះ​ជាដើម​ចម បណ្តាល​ឲ្យ​ការ​វិយោគ លើ​វិស័យ​អចលនទ្រព្យ កើនឡើង​តិចតួច​។ ប៉ុន្តែ​អ្វីដែល​ទាក់ទាញ នៅ​តំបន់​បឹងត្របែក ដែលជា​ទីតាំង​ស្ថិតនៅ​កៀក​ជាមួយនិង​តំបន់​សំខាន់ៗ​ខាងលើនេះ គឺមាន​តំលៃ​ដី​ជា​មធ្យម​ត្រឹមតែ ២៥០០​ដុល្លា​អា​មេ​រិច​ប៉ុណ្ណោះ ក្នុង​មួយ​ម៉ែត្រការ៉េ​, ដែល​ទាំងនេះ​វា​បាន​បង្ហាញថា ការវិនិយោគ​នៅក្នុង​តំបន់​នេះ នឹងធ្វើ​ឲ្យ​វិនិយោគិន ទទួលបាន​អត្រា​ចំណេញ​ខ្ពស់​។​

​លោក​ឧកញ៉ា ចេង ខេង ក៍​បានបង្ហាញ​ចំណាប់អារម្មណ៍​ផងដែរ លើ​វិស័យ​អចលនទ្រព្យ​នេះ ដោយ​លោក​អះអាងថា ស៊ី​ណូ​ផ្លា​ហ្សា​ជា​គម្រោង​វិនិយោគ​ល្អ​បំផុត​ស្ថិត នៅ​ភាគខាងត្បូង​រាជធានី​ភ្នំពេញ ជា​តំបន់ ដែលមាន​សក្តានុពល​ខ្ពស់ សម្រាប់​ការអភិវឌ្ឍ​។ បរិយាកាស​រស់នៅ ហ៊ុមព័ទ្ធ​ទៅដោយ​ស្ថានទូត   ស្ថាប័ន រដ្ឋាភិបាល សាលារៀន​អន្តរជាតិ ភោជនីយដ្ឋាន ទំនើបៗ​និង​ទីកន្លែង​កម្សាន្ត​ជាច្រើន​ទៀត ដែលជា​កត្តា ធ្វើឱ្យ​តម្លៃ​អចលនទ្រព្យ​កើនឡើង​ខ្ពស់​។ បើតាម​លោក​ឧកញ៉ា ចេង ខេង ដោយសារតែ​វិស័យ​អចលនទ្រព្យ ពិសេស​គម្រោង​ខុន​ដូរ ចេះតែ​កើនឡើង លោក​រំពឹងថា មិនយូរ​ទេ ៥​ទៅ​១០​ឆ្នាំ​ខាងមុខ ការរស់នៅ​ខុន​ដូរ​នឹង​ពេញនិយម​ជាង​ផ្ទះល្វែង​និង​វិឡា​នៅ​កម្ពុជា​។​លោក​ថា ការរស់នៅ ក្នុង​ខុន​ដូរ វា​ជារ​បទ​នៃ​ការប្រែប្រួល និង​ជា​ស្ទីល​ថ្មី​សម្រាប់​ការរស់នៅ ដែល​ផ្តល់​អត្ថប្រយោជន៍​ច្រើន ហើយ​លោក​ជឿថា ចំពោះ​ប្តី​-​ប្រពន្ធ​ថ្មីថ្មោង មានការ​ងារ​ធ្វើ នឹងមាន​ចំណូល​មធ្យម ខុន​ដូ​ជា​ជម្រើស​ដ៍​ល្អ​មួយ​សម្រាប់​ពួកគេ​។​

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com