ជាតិ
ជប៉ុន​នឹង​ផ្ដល់ជំនួយ ជាង​៨​លាន​ដុល្លារ ដល់​កម្ពុជា សម្រាប់​គម្រោង​ចែកចាយ​អគ្គិសនី​
29, Aug 2016 , 7:39 pm        
រូបភាព
ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាលោក យូជី គូម៉ា ម៉ារូ
ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាលោក យូជី គូម៉ា ម៉ារូ
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន នឹង​ផ្ដល់ជំនួយ​ជាង​៨​លាន​ដុល្លារ ដល់​រដ្ឋាភិបាល​កម្ពុជា សម្រាប់​គម្រោង​ពង្រីក​បណ្ដាញ​ចែកចាយ​អគ្គិសនី ក្នុង​របៀង​សេដ្ឋកិច្ច​ភាគខាងត្បូង​។ ហិរញ្ញប្បទាន​ឥត​សំណង​នេះ ត្រូវបាន​បន្ត​ផ្ដល់ជូន​រដ្ឋាភិបាល​កម្ពុ​ជា ដោយ​រដ្ឋាភិបាល​ជប៉ុន ដើម្បី​បញ្ជាក់​ពី​ការពង្រឹង​ទំនាក់ទំនង​កិច្ចសហការ​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំងពីរ​។​



​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងការបរទេស​កម្ពុ​ជា លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា​លោក យូ​ជី គូ​ម៉ា ម៉ា​រូ (Yuji KUMAMARU) នឹង​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ និង​កំណត់ហេតុ​នៃ​ការពិភាក្សា ស្តីពី​ការផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង ដែលមាន​ទឹកប្រាក់​សរុប ៨៩៣ លាន​យេន​ជប៉ុន (​ជាង​៨​លាន​ដុល្លារ​អាមេរិក​) សម្រាប់​គម្រោង​ពង្រីក​បណ្ដាញ​ចែកចាយ​អគ្គិសនី ក្នុង​របៀង​សេដ្ឋកិច្ច​ភាគខាងត្បូង​នេះ​៕


Tag:
 កម្ពុជា​-​ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com