ជាតិ
សង្គមជាតិ
បុរសជាអ្នកស្រឡាញ់«ព្រហ្មចារី»របស់ស្ត្រី តែក៏ជាអ្នកបំផ្លាញវាដែរ!
× ភ្នំពេញ៖ រហូតមកដល់ពេលបច្ចុប្បន្ននេះ បុរសខ្មែរមួយចំនួននៅតែឲ្យតម្លៃលើព្រហ្មចារីរបស់នារីដដែល។ ឲ្យតម្លៃរហូតដល់មានពាក្យខ្មែរមួយឃា្លនៅតែឲ្យតម្លៃលើបុរសខ្លាំងជាងនារី។ ឃ្លានោះ មានន័យថា បុរសជាមាសទឹក១០-នារីជាក្រណាត់ស។ នៅក្នុងបាឋកថា ប្រចាំខែសីហា នៅថ្ងៃទី២៧ ខែសីហាឆ្នាំ២០១៦ នៅពុទ្ធសាសនបណ្ឌិត្យ អ្នកជំនាញបានជជែកគ្នាជុំវិញអត្ថន័យនៃឃ្លាខាងលើនេះ។
លោក ប៉ាង រតនា មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានចោទជាសំណួរផង បានរិះគន់បុរសផងថា បុរសត្រូវការ«ភាពបរិសុទ្ធ»របស់ស្ត្រី តែបុរសក៏ជាអ្នកបំផ្លាញ«ព្រហ្មចារី»របស់ស្ត្រីដែរ។ តើគំនិតដែលថា បុរសជាមាសទឹក ១០ ហើយស្ត្រីជាក្រណាត់សនោះ ជាទ្រឹស្តីជឿនលឿន ឬជាទ្រឹស្តីចាស់គំរឹល?
ដើម្បីជ្រាបច្បាស់ពីអត្ថន័យនៃឃ្លាខាងលើនេះ សូមអញ្ជើញស្តាប់ការពន្យល់ខ្លីរបស់លោក ប៉ាង រតនា មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com