ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
យុវជនរាប់រយនាក់តម្រង់ជួរចូលទស្សនាស្ថានទូតបារាំងប្រចាំកម្ពុជា
17, Sep 2016 ,
8:39 pm
រូបភាព
×
ដោយ:
ស្ថានទូតបារាំងប្រចាំនៅក្នុងប្រទេសកម្ពុជា បានបើឲ្យសាធារណជនចូលទស្សនាក្នុងបរិវេណស្ថានទូតដោយសេរីនៅថ្ងៃសៅរ៍ទី ១៧ ខែកញ្ញា ចាប់ពីម៉ោង ៩ ព្រឹករហូតដល់ម៉ោង ៤ កន្លះរសៀល។ យុវជនរាប់រយនាក់ បានគ្នាតម្រង់ជួរចូលទៅទស្សនាបរិវេណស្ថានទូតដ៏ចំណាស់នៅកម្ពុជាមួយនេះ។
យុវជនរាប់រយនាក់ ដែលមានទាំងព្រះសង្ឃផងនោះ បានចូលទស្សនាក្នុងបរិវេណស្ថានទូតបារាំងប្រចាំនៅរាជធានីភ្នំពេញ ដោយបានទស្សនា អគារ និវេសនដ្ឋានរបស់ឯកអគ្គរដ្ឋទូត និងឧទ្យានរបស់ស្ថានទូតបារាំង ដែលជាសួនដ៏ធំជាងគេនៅរាជធានីភ្នំពេញ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំង ទំហំផ្ទៃដីនៃស្ថានទូតដែលមានអាយុកាលជាង ៦០ ឆ្នាំមកហើយនៅកម្ពុជានេះ មានចំនួន ៤,៥ ហិកតា។ ការបើកឲ្យសាធារណជនចូលទស្សនាក្នុងបរិវេណស្ថានទូតពេលនេះ គឺធ្វើឡើងក្នុងក្របខណ្ឌ ឬដើម្បីអបអរទិវាបេតិកភណ្ឌអឺរ៉ុប ដែលត្រូវបានរៀបចំឡើងអស់រយ:ពេលជាង៣០ឆ្នាំមកហើយនៅតាមបណ្តាប្រទេសជាច្រើននៅទ្វីបអឺរ៉ុបក្រោមគំនិតផ្តួចផ្តើមរបស់បារាំង។
ក្រៅពីឃើញនូវដើមឈើធំៗនៅក្នុងស្ថានទូតនេះ អ្នកទស្សនា ក៏បានឃើញនូវនូវផ្ទាំងថ្មមួយចំនួន ដែលយកមកពីអតីតទីស្មសានបារាំងនៅភ្នំពេញ និងអតីតខ្លោងទ្វារម្ខាងរបស់ស្ថានទូត ដែលត្រូវបានអ្នកនិពន្ធបារាំងចងក្រងជាប្រវត្តិនៅក្នុងរឿងប្រលោមលោកដ៏ល្បីមួយឈ្មោះថា « ក្លោងទ្វារ ឬ Le Portail»។ សកម្មភាពនៃការចូលទស្សនារបស់យុវជននៅក្នុងស្ថានទូតប្រទេសមហាអំណាចមួយនេះ ត្រូវរៀបចំឡើងដោយមន្ត្រីស្ថានទូត ដោយមានការត្រួតពិនិតសន្តិសុខយ៉ាងខ្ជាប់ខ្ជួន ហើយអ្នកចង់ចូលទស្សនា ត្រូវតម្រង់ជួរគ្នានៅមុខស្ថានទូត បន្ទាប់មកចូលទៅទស្សនាក្នុងបរិវេណស្ថានទូតបែងចែកជាក្រុមៗ។
នៅក្នុងឱកាសនៃការទស្សនាដែលអមដោយការរៀបរាប់ពន្យល់ជាភាសាបារាំង ខ្មែរ និងអង់គ្លេសពីសំណាក់បុគ្គលិកស្ថានទូត អ្នកទស្សនាក៏បានស្វែងយល់ផងដែរ ពីការដាក់ឲ្យដំណើរការគម្រោង «ស្ថានទូតបៃតង» នៅតាមបណ្តាស្ថានទូតបារាំងនានា។ ក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមនេះ ស្ថានទូតបារាំងនៅភ្នំពេញបានចូលរួមកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់១៥ ភាគរយក្នុងរយ:ពេល៤ឆ្នាំចុងក្រោយនេះ តាមរយ:វិធានការនានា ដូចជាការតម្លើងបន្ទះស្រូបកម្តៅព្រះអាទិត្យ ការប្តូរមកប្រើប្រាស់អំពូល LED ស៊ីភ្លើងតិច និងការកាត់បន្ថយចំនួនរថយន្តបម្រើការនៅស្ថានទូតជាដើម។
សេចប្រកាសព័ត៌មានរបស់ស្ថានទូត បានឲ្យដឹងថា បន្ទាប់បានឆ្លងកាត់ប្រវត្តិសាស្ត្រជាច្រើនដំណាក់កាលពិសេសចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៩១ ស្ថានទូតបារាំងប្រចាំកម្ពុជាបានតាំងនៅកន្លែងដដែលនេះអស់រយ:ពេលជាង៦០ឆ្នាំមកហើយ ហើយវាក៏ជានិមិត្តរូបនៃភាពរឹងមាំនៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ ស្ថានទូតត្រូវបានជួសជុលកែលម្អទាំងស្រុងនៅចន្លោះឆ្នាំ១៩៩៣ដល់ឆ្នាំ១៩៩៥ ហើយស្ថាបត្យកម្មទំនើបរបស់ស្ថានទូតមានលក្ខណ:សមសួនជាមួយទេសភាពនៃឧទ្យានទំហំ៤,៨ហិចតា ដែលជាឧទ្យានបៃតងធំជាងគេមួយនៅរាជធានីភ្នំពេញ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ស្ថានទូតបារាំង
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
2 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
3 ថ្ងៃ
សមត្ថកិច្ចខេត្តកែប ធ្វើកិច្ចសន្យាអាជីវករ២រូប ឱ្យឈប់ទារលុយពីភ្ញៀវទេសចរដែលអង្គុយតាមឆ្នេរ
7 ថ្ងៃ
«បុរាណ»និង«បូរាណ» មានអត្ថន័យដូចគ្នា
1 សប្តាហ៍
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម