ជាតិ
សម្តេច ហ៊ុន សែនថា ខ្លួនចរិតដូចលោក Rodrigo Duterte សម្តេច ហ៊ុន សែន នៅខាងឆ្វេង លោក Rodrigo Duterte នៅខាងស្តាំ។ រូបថតពីហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister
×
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាសាធារណៈថា សម្តេចមានចរិតដូចលោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte។ ការលើកឡើងរបស់សម្តេច ហ៊ុន សែន បែបនេះ បន្ទាប់ពីប្រមុខរដ្ឋាភិបាល ប្រតិកម្មនឹងការគំរាមធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដោយសម្តេចស្វាគមន៍ការគំរាមនេះ តែសម្តេចនាយករដ្ឋមន្រ្តីឆ្លៀតផ្តាំទៅបរទេសកុំឲ្យលូកដៃចូលបញ្ហាផ្ទៃក្នុងរបស់កម្ពុជា។
និយាយដល់បញ្ហាលូកដៃផ្ទៃក្នុងនេះហើយ ទើបក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យបញ្ញាជាតិនៅវិទ្យាស្ថានជាតិអប់រំនៅព្រឹកថ្ងៃចន្ទនេះ ប្រមុខបក្សកាន់អំណាចរូបនេះ បានបញ្ជាក់អំពីអត្តចរិតរបស់សម្តេចដូចលោកប្រធានាធិបតីហ្វីលីពីនយ៉ាងនេះថា៖« ខ្ញុំមិនធ្វើដល់ថ្នាក់ប្រធានាធិបតីហ្វីលីពីននោះទេ។ តែខ្ញុំជាមួយប្រធានាធិបតីហ្វីលីពីនត្រូវគ្នាណាស់។ ខ្ញុំថា យើងចរិតដូចគ្នា»។
សូមស្តាប់ប្រសាសន៍សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ខាងក្រោម៖
Tag:
ហ៊ុន សែន
Rodrigo Duterte
© រក្សាសិទ្ធិដោយ thmeythmey.com