ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
វាលស្មៅកសិណអង្គរក្លាយជាកន្លែងអង្គុយលេងដ៏ពេញនិយមសម្រាប់អ្នកសៀមរាប
20, Sep 2016 ,
9:19 am
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ ក្រៅពីសួនច្បារមុខមហាសណ្ឋាគារអង្គរ ឫGrand Hotel ទំនងជាគ្មានសួនច្បារណាផ្សេងទៀតទេ សម្រាប់ឲ្យអ្នកសៀមរាបសម្រាកលំហែកាយ។ ដូច្នោះហើយ ទើបពលរដ្ឋនៅក្រុងទេសចរណ៍មួយនេះ តែងសម្រុកទៅអង្គុយលេង នៅមុខប្រាសាទអង្គរវត្ត ដែលទីនោះមានវាលស្មៅខៀវស្រងាត់ ពិសេសនោះមានមាត់ទឹកកសិណ ដែលធ្វើឲ្យបរិយាកាសនៅទីនោះត្រជាក់នៅពេលរសៀលមកដល់។
បើទោះមិនមែនថ្ងៃសៅរ៍អាទិត្យ ឫបុណ្យទានក៏ដោយចុះ នៅលើវាលស្មៅមុខប្រាសាទអង្គរវត្ត តែងមានមនុស្សម្នានៅអង្គុយលេងមិនដែលលោះ។ នៅទីនោះ អ្នកលក់បានសម្រុកប្រជែងគ្នាចតរ៉ឺម៉កម៉ូតូ ខ្លះឡានតូចៗ ដើម្បីលក់ចំណីអាហារ ដែលអ្នកខេត្តសៀមរាបចូលចិត្តជួលកន្ទេលអង្គុយលេងជាលក្ខណៈមិត្តភក្តិ និងគ្រួសារ។ ចរាចរណ៍ចាប់ពីផ្លូវវាងត្រពាំងសេះទៅខាងជើងកសិណអង្គរតូច មានការកកស្ទះជាអន្លើៗ ដោយសារការចតរបស់យានជំនិះច្រើនប្រភេទ។
នៅលើវាលស្មៅមុខអង្គរ ដែលតាមការគិត គួរត្រូវបានថែរក្សា ដើម្បីលើកសោភ័ណភាពនៅទីនោះ បែរជាត្រូវបំផ្លាញដោយសារស្បែកជើង និងបោះចោលសំរាមដោយគ្មានការគិត។ នៅទីនោះភ្ញៀវនិយមហូបបុកល្ហុង មីឆា លតឆា ប្រហិត ការ៉េម ខ្លះទៀតចូលចិត្តវេចខ្ចប់បាយសម្លពីផ្ទះ ទៅអង្គុយហូបនៅទីនោះ យ៉ាងមានសេចក្តីសុខ។ ក្មេងៗជាច្រើននាក់ ខ្លះលក់សណ្តែកដី សង្វាក់ របស់ក្មេងលេង ក៏មានដែរ អ្នកលក់ស្ករទាញពិសេស។ល។ ក្រៅពីរបស់របរទាំងនោះ គ្រឿងស្រវឹងក៏ត្រូវបានដាក់លក់ និងនាំទៅផឹកនៅទីនោះផងដែរ។ ក្នុងនោះក៏មានដែរ អ្នកដែលប្រារព្ធពិធីខួបកំណើតនៅទីនោះ ខ្លះទៀតនាំទាំងឧបករណ៍បំពងសំឡេង សឹងកន្លែងនោះជាមណ្ឌលកម្សាន្តមួយទៅហើយ។
ក្រៅពីបរិវេណមុខប្រាសាទអង្គរវត្តហើយនោះ ក្នុងនោះគេក៏ឃើញអ្នកខេត្តសៀមរាប បូករួមនិងអ្នកទេសចរណ៍ទាំងឆ្ងាយ និងជិត អង្គុយក្រាលកន្ទេស ខ្លះទៀតបានជួលអង្រឹងយោង តាមមាត់ត្រពាំងសេះ។ ត្រពាំងសេះ ជាកន្លែងដ៏ស្រស់ស្អាតមួយ ដែលផ្ទៃត្រពាំងពោរពេញទៅដោយផ្កាព្រលិត គួរឲ្យទាក់ទាញ។ កន្ទេលមួយជួលថ្លៃ២ពាន់រៀល ចំណែកអង្រឹង មានតម្លៃប្រហាក់ប្រហែលគ្នា។
បើតាមការលើកឡើងរបស់អ្នករកស៊ីនៅទីនោះ ពួកគេទទួលបានការអនុញ្ញាតពីអាជ្ញាធរ និងមានសិទ្ធិលក់ដូរនៅបរិវេណទាំងនោះ ចាប់ពីម៉ោង ៥រសៀលឡើងទៅ។ កន្លងទៅ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ធ្លាប់បានប្រាប់សារព័ត៌មានថ្មីៗថា គេគ្រោងនឹងអភិវឌ្ឍន៍វាលស្មៅមុខអង្គរឡើងវិញ ហើយការលក់ដូរ ក៏នឹងលែងមានតទៅទៀតដែរ។
សូមទស្សនារូបភាពខ្លះៗ ពីទិដ្ឋភាពដែលភ្ញៀវទេសចរ ក៏ដូចជាអ្នកខេត្តសៀមរាបសម្រុកទៅអង្គុយលេងនៅវាលស្មៅមុខកសិណអង្គរដូចតទៅ។ រូបភាពទាំងនេះ ថតនៅថ្ងៃទី១០ កញ្ញា ឆ្នាំ២០១៦។
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
កសិណ
អង្គរវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
4 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម