អន្តរជាតិ
Angelina Jolie ប្តឹង​សុំ​លែងលះ Brad Pitt
20, Sep 2016 , 10:49 pm        
រូបភាព
មេធាវី​របស់ Angelina Jolie  បានអះអាងថា កូនក្តី​ខ្លួន​ប្តឹង​សុំលែងលះលោក Brad Pitt ក្រោយរៀបការ​បាន​២ឆ្នាំ។ រូបថត REX
មេធាវី​របស់ Angelina Jolie បានអះអាងថា កូនក្តី​ខ្លួន​ប្តឹង​សុំលែងលះលោក Brad Pitt ក្រោយរៀបការ​បាន​២ឆ្នាំ។ រូបថត REX
ដោយ: ថ្មីៗ
លោក Robert Offer មេធាវី​របស់​តារាភាពយន្ត​ហូលីវូត Angelina Jolie បាន​អះអាងថា កូនក្តី​របស់ខ្លួន​បាន​ប្តឹង​សុំ «​រំលាយ​អាពាហ៍ពិពាហ៍​» កាលពី​ថ្ងៃ​ចន្ទ ក្រោម​ហេតុផល​រស់នៅ​មិន​ចុះសម្រុង​គ្នា​។ នេះ​បើតាម​ការផ្សាយ​របស់ BBC​។​



​លោក Offer បាន​បញ្ជាក់ថា Angelina ដែលជា​កូនក្តី នឹងមិន​ធ្វើការ​អត្ថាធិប្បាយ​អ្វី​នោះឡើយ ដោយ​ស្នើសុំ​ឲ្យ​រក្សា​ព័ត៌មាន​ឯកជន​នៅក្នុង​គ្រួសារ​នៅពេលនេះ​។​

​គូស្នេហ៍​ដ៏​ល្បីល្បាញ​ទាំងពី បានរស់នៅ​ជាមួយគ្នា​តាំងពី​ឆ្នាំ​២០០៤ មុននឹង​ចូលដល់​ការរៀប​អាពាហ៍ពិពាហ៍​នៅ​ខែសីហា ឆ្នាំ​២០១៤​។ អ្នក​ទាំងពីរ​មានកូន​៦​នាក់​ទាំង​កូនបង្កើត និង​កូនចិញ្ចឹម ដោយ Maddox (​ដើមកំណើត​កម្ពុជា​) ជា​កូនច្បង រីឯ​ប្អូនៗ​រួមមាន Pax, Zahara, Shiloh និង​ប្អូន​ភ្លោះ Knox និង Vivienne៕


Tag:
 Angelina Jolie
  Brad Pitt
© រក្សាសិទ្ធិដោយ thmeythmey.com