ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
ព្រះអាទិត្យរះចំពីលើកំពូលអង្គរវត្តនៅថ្ងៃសុក្រ, ជារឿងចៃដន្យ ឬជាការគិតគូររបស់បុព្វបុរសខ្មែរ?
× ភ្នំពេញ៖ ប្រសិនបើអ្វីៗប្រព្រឹត្តិទៅតាមគម្រោង នៅវេលាព្រឹកថ្ងៃទី២៣ខែកញ្ញាស្អែកនេះ ព្រះអាទិត្យនឹងរះចំពីលើកំពូលប្រាសាទអង្គរវត្ត។ ព្រឹត្តិការណ៍នេះ កើតមានឡើងរៀងរាល់២ដងក្នុងមួយឆ្នាំ ដោយលើកទីមួយកើតឡើងចំថ្ងៃទី២០-២១មីនា និងលើកទី២ ចំថ្ងៃទី២១-២២ខែកញ្ញា។
តែសម្រាប់ខែកញ្ញា ឆ្នាំ២០១៦នេះ ដោយសារសមរាត្រីនឹងត្រូវកើតមានឡើងនៅម៉ោង៩និង២១នាទីយប់ថ្ងៃទី២២ខែកញ្ញា គេអាចទស្សនាព្រះអាទិត្យរះចំពីលើកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្តនៅព្រឹកថ្ងៃទី២៣ខែកញ្ញាវិញ។ តើព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្តជារឿងចៃដន្យ ឬជារឿងដែលបុព្វបុរសខ្មែរគិតគូរទុកជាមុន?
ដើម្បីជ្រាបព័ត៌មានលម្អិតទៅនឹងសំណួរនេះ សូមអញ្ជើញស្តាប់បទសម្ភាសន៍រវាងលោក គី សុខលីម អគ្គនាយកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និងលោក ច័ន្ទ រ័ត្ន ប្រធានសមាគមនៃអ្នកគណិតវិទ្យាកម្ពុជា និងជាប្រធាននាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រនៃក្រសួងអប់រំ ដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com