ពីនេះ ពីនោះ
ស្នែង​ប្រើស​ច្រើន​ដុះ​លើដី​សើមៗ ជាពិសេស​នៅ​តំបន់​ពេជ្រនិល​
26, Sep 2016 , 3:30 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្នែង​ប្រើស គឺ​ឈ្មោះ​ជា​តិណជាតិ​មាន​ដើម​រឹង និង​មាន​កម្ពស់ ពី​២០ ទៅ​៦០​ស​.​ម បែកមែក​ជាច្រើន​។ នៅ​ប្រទេស​ខ្មែរ ដើម​នេះ មាន​ច្រើន​ដុះ​លើដី​សើមៗ ជាពិសេស​នៅ​តំបន់​ពេជ្រនិល ដែលជា​ភ្នំ​មាន​កម្ពស់​ប្រហែល​៤០០​ម៉ែត្រ​។ ដោយឡែក​នៅ​ប្រទេស​ឡាវ និង​វៀតណាម ស្នែង​ប្រើស​តែង​ដុះ​តាម​វាលស្មៅ​វិញ​។ កំណត់ត្រា​ពី​រុក្ខជាតិ​នៅ​កម្ពុជា ក៏បាន​បញ្ជាក់​បន្ថែមថា នៅក្នុង​ដើម​រុក្ខជាតិ​នេះ គេ​រកឃើញ​មាន​ធាតុ «​អាល​កា​ឡូ​អិដ​»​ពីរ​។ ជាទូទៅ​នៅតាម​បណ្ដា​ប្រទេស​មួយចំនួន គេ​ច្រើន​ដាំ​រុក្ខជាតិ​នេះ​ជាល​ម្អ និង​គេ​អាច​យក​មែក​ដែល​ស្ងួត មក​ធ្វើជា​អំបោស​បាន​៕



​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​,​រក្សា​សិទ្ធិ​អ្នកគ្រូ ឌី ផុន​


Tag:
 រុក្ខជាតិ​នៅ​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com