ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សពលោក Papy ត្រូវបូជាលើមេរុ តាមរបៀបខ្មែរ
26, Sep 2016 ,
2:35 pm
រូបភាព
×
ដោយ:
ខន ចំប៉ា
&
ភ្នំពេញ៖ នៅម៉ោង២ រសៀលនេះ សពលោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ (Christian GAUQUELIN des PALLIERES) ហៅ Papy(ប៉ាពី) ត្រូវបានដង្ហែរមកដល់វត្តបញ្ចកែវមុនីឫស្សីសាញ់ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ នៅទីនោះត្រូវបានគេរៀបចំមេរុ ទុកសម្រាប់បូជាសពលោក Papy តាមរបៀបខ្មែរ។
បើតាមអ្នកសារព័ត៌មានថ្មីៗ ដែលបានតាមក្បួនដង្ហែសពនោះ នៅតាមផ្លូវដង្ហែសពវិរបុរសរបស់កុមារស្ទឹងមានជ័យរូបនេះ មានក្រុមនិស្សិត យុវជន និងអាណាព្យាបាលសិស្សរាប់ពាន់នាក់នៅឈក្រោមកម្តៅថ្ងៃ ។ ចំណែកកុមារជាច្រើននាក់ បានឈតម្រង់ជាជួរនៅសងខាងផ្លូវចូលទៅកាន់វត្តបញ្ចកែវមុនីឫស្សីសាញ់ ដើម្បីទទួលសពលោក Papy។
គួរបញ្ជាក់ថា លោក គ្រីស្យង់ និងភរិយា Marie-France បានបង្កើតអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) តាំងពីឆ្នាំ១៩៩៥ មក ហើយបានជួយដល់កុមារដែលរស់នៅម្តុំស្ទឹងមានជ័យ ជាយរាជធានីភ្នំពេញ ជាពិសេសនៅគំនរសំរាម ជាច្រើនពាន់នាក់ តាមរយៈការផ្តល់ឱកាសសិក្សា ការស្នាក់នៅ អាហារ និងការទំនុកបម្រុងផ្សេងៗ។ សប្បុរសជនទាំងពីរត្រូវបានគេហៅថា Papy Mami ដែលត្រូវបានគេចាត់ទុកថា ជាឪពុកម្តាយទីពីររបស់កុមារកម្ពុជា៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម