អត្ថបទពាណិជ្ជកម្ម
James & Bella បង្ហាញ​ពី​ក្តីរំភើប​របស់ខ្លួន​មុន​ជំនួប​ជាមួយ​ប្រិយមិត្ត​កម្ពុជា​នៅ​ថ្ងៃទី​៩ តុលា​នេះ​
26, Sep 2016 , 4:50 pm        
រូបភាព
ដោយ: ថ្មីៗ
​កំពូល​តារា​សម្តែង​ប្រចាំ​ទូរទស្សន៍ប៉ុស្តិ៍​លេខ​បី​ថៃ​លោក James Jirayu និង​កញ្ញា Bella Ranee បានបង្ហាញ​ពី​ក្តីរំភើប​របស់ខ្លួន​ជាខ្លាំង​មុន​ជំនួប​ជាមួយ​ប្រិយមិត្ត​កម្ពុជា​នៅ​ថ្ងៃ​ទៅ​៩ ខែតុលា ខាងមុខនេះ​។

​តាមរយៈ​វីដេអូ​ក្លី​ប​ដាច់ដោយឡែក​ពីគ្នា James បាន​និយាយថា​៖ «Bella និង​ខ្ញុំ​នឹង​មក​ប្រទេស​កម្ពុជា​ដើម្បី​ជួប​អ្នក​ទាំងអស់គ្នា​ក្នុងពេល​ឆាប់ៗ ខ្ញុំ​ទន្ទឹងរង់ចាំ​ជួប​អ្នក​ទាំងអស់គ្នា​ណា​»​។

​មិន​ខុសគ្នា​ប៉ុន្មាន Bella ក៏បាន​និយាយ​ដែរ​ថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​រំភើប​ខ្លាំងណាស់​ដែល​បានមក​ប្រទេស​កម្ពុជា​ដើម្បី​ជួប​អ្នក​ទាំងអស់គ្នា ជួបគ្នា​ក្នុងពេល​ឆាប់ៗ​នេះ​!»​។



​អ្នក​ទាំងពីរ​នឹងធ្វើ​ដំណើរ​មកកាន់​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​ការអញ្ជើញ​របស់​ស្ថានីយ ទូរទស្សន៍ PNN ដើម្បី​ជួប​ជាមួយនឹង​អ្នកគាំទ្រ​កម្ពុជា​ជាច្រើន​ដែល​កំពុងតែ​រង់ចាំ​យ៉ាង​អន្ទះសារ​នៃ​ដំណើរ​មកដល់​របស់​អ្នក​ទាំងពីរ ដែល​ប្រិយមិត្ត​ខ្លះ​ដល់​ថ្នាក់​គេង​មិន​លក់​ទៀតផង​។

James & Bella នឹងចូលរួម​ក្នុងជំនួប​ពិសេស​មួយ​មាន​ឈ្មោះថា «​វេទិកា​តារា​ថៃ​ប្រចាំ​PNN 2016» ដែល​នឹង​ប្រព្រឹត្ត​ធ្វើឡើង​នៅ​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៦ នៅ​ផ្សារ​ទំនើប​អ៊ី​អន ចាប់ពី​វេលា​ម៉ោង​១២ និង​៣០ នាទី​ថ្ងៃត្រង់ រហូតដល់​ម៉ោង​៣​រសៀល​។​

​ពាក់ព័ន្ធ​ទៅនឹង​ដំណើរ​មកដល់​របស់​កំ​ពូ​លតា​រា​ទាំងពីរ​ដួង PNN​បានរៀបចំ​កម្មវិធី​ផ្សងសំណាង​មួយចំនួន​សម្រាប់​ប្រិយមិត្ត ដើម្បី​ទទួលបាន​សំបុត្រ​VIP ចូលរួម​ក្នុង​កម្មវិធី «​វេទិកា​តារា​ថៃ​ប្រចាំ​PNN 2016», អាវយឺត និង​មួក​ដ៏​ស្រស់ស្អាត ព្រម​ជាមួយនឹង​រូបថត​ដែលមាន​ចុះហត្ថលេខា​ផ្ទា​ល់ពី James & Bella​។

​កម្មវិធី​ផ្សងសំណាង​បានចាប់ផ្តើម​ធ្វើ តាំងពី​ថ្ងៃទី​១២ ខែកញ្ញា រហូតដល់​ថ្ងៃទី​៣០ ខែកញ្ញា​នេះ នៅតាម​កម្មវិធី​ផ្សាយ​មួយចំនួន​របស់​ភី​អិន​អិន​ដូចជា កម្មវិធី​ស​ន្ទា​នាពេល​ព្រឹក​, កម្មវិធី​ព័ត៌មាន​កម្ពុជា​ល្ងាច​នេះ​, កម្មវិធី​ព័ត៌មាន​ជីវិត និង​កំសាន្ត​, រឿង​ភាគ​ថៃ​ពេល​ថ្ងៃត្រង់​ម៉ោង​១២, កម្មវិធី​ស៊ី​អារម្មណ៍ និង​កម្មវិធី​ប្រគុំ​តន្ត្រី​សូ​ភើ​សាន់​ដេ​។



​នៅសល់​រយៈពេល​៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការផ្តល់ជូន​សំបុត្រ​VIP នឹងត្រូវ​បញ្ចប់​។ សូម​រួសរាន់​ឡើង​! សំបុត្រ​ជាច្រើន​ទៀត​នឹង​បន្ត​ផ្តល់ជូន​អ្នក​ដែល​ចូលរួម​ផ្សងសំណាង​ពី​កម្មវិធី «​វេទិកា​តារា​ថៃ​ប្រចាំ​PNN ២០១៦» ដោយ​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ភី​អិន​អិន​ដែលមាន​ដូចជា​៖ www.​facebook.​com/PNNTV​Cambodia , www.​facebook​.com/​​PNNDrama​​FanClub ។​

​ក្រៅពីនេះ «​វេទិកា​តារា​ថៃ​ប្រចាំ​PNN 2016» ក៏បាន​ផ្តល់ជូន​នូវ​រង្វាន់​ដ៏​ពិសេស​ផ្សេងទៀត​ផងដែរ នោះ​គឺ​សំបុត្រ​យន្តហោះ​ធ្វើដំណើរ​ទៅមក ពី​រាជធានី​ភ្នំពេញ ទៅកាន់​ទីក្រុង​បាងកក ចំនួន​២​សន្លឹក ពី​ក្រុមហ៊ុន Bangkork Airways​។ លោកអ្នក​គ្រាន់តែ​ថតរូប Selfie ជាមួយនឹង Logo ដែលមាន​រូប James & Bella ក្នុងអំឡុងពេល​ផ្សាយ​រឿង​ភាគ​ថៃ «​វិមាន​មេខលា​» ពីថ្ងៃ​ចន្ទ ដល់​សុក្រ វេលា​ម៉ោង​១២​ថ្ងៃត្រង់​។ រួចហើយ​ប្រិយមិត្ត​ត្រូវ​ផុស​រូប Selfie របស់ខ្លួន​ទៅក្នុង Event Page «​វេទិកា​តារា​ថៃ​ប្រចាំ PNN 2016»  (https:​//​www.facebook.com​/events/​640935126081911/ )​។ រូប Selfie ដែលមាន​ចំនួន Like, comments & Share ច្រើនជាងគេ​នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​សំបុត្រ​យន្តហោះ​ពីរ​សន្លឹក​នេះ​។ ការប្រកួត​នឹង​បញ្ចប់​នៅ​ថ្ងៃទី​៣០ ខែកញ្ញា ហើយ​លទ្ធផល​នឹង​ប្រកាស​នៅ​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៦​។​

​យ៉ាងណាមិញ សម្រាប់​អ្នក​ដែល​មិន​បានឈ្នះ​សំបុត្រ​VIP ក្នុងការ​ចូលរួម​កម្ម​វិធី «​វេទិកា​តារា​ថៃ​ប្រចាំ​PNN 2016» នៅ​ថ្ងៃទី​៩ ខែតុលា ខាងមុខនេះ សូមកុំ​បារម្ភ ឬ​មានការ​អាក់អន់ស្រពន់ចិត្ត ត្បិត​លោកអ្នក​នៅតែ​អាច​ចូលរួម​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាភាពយន្ត​ថៃ​ទាំងពីរ​បាន​ដោយ​សេរី នៅ​ផ្សារ​ទំនើប​អ៊ី​អន ទីតាំង Daylight Plaza ចាប់ពី​វេលា​ម៉ោង​១២ និង​៣០ នាទី​ថ្ងៃត្រង់ ហើយក៏​នឹងមាន​ការផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​ភី​អិន​អិន ផងដែរ​៕

​ទស្សនា​វីដេអូ​ឃ្លី​ប​ខ្លី​របស់ James & Bella សូម​ចុច​៖ https:​//www.​facebook.com​/PNNDr​ama​FanClub/​videos/6​9​4674624​022264/
https://​www.facebook.com/​PNNDramaFanClub/videos​/69467​351​0689042/

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com