អត្ថបទពាណិជ្ជកម្ម
សាមសុងអញ្ជើញអតិថិជន Galaxy Note7 ទាំងអស់មកទទួលយក Galaxy Note7 ថ្មី
× ក្រុមហ៊ុនសាមសុងអញ្ជើញអតិថិជន Galaxy Note7 ទាំងអស់មកទទួលយក Galaxy Note7 ថ្មី នៅថ្ងៃទី ២៨ និង ២៩ កញ្ញា ឆ្នាំ២០១៦។
សាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រនិកប្រចាំប្រទេសកម្ពុជា សូមអញ្ជើញអតិថិជន Galaxy Note7 ទាំងអស់មកទទួលយក Galaxy Note7 ថ្មី នៅថ្ងៃទី ២៨ និង ២៩ ខែកញ្ញា ឆ្នាំ ២០១៦ នៅមជ្ឈមណ្ឌលពិពណ៌កោះពេជ្រ អាគារ L ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង ៧ល្ងាច។ កាលបរិច្ឆេទថ្មីនេះគឺលឿនជាងកាលបរិច្ឆេទដែលក្រុមហ៊ុនបានប្រកាសលើកមុន ដោយសារក្រុមហ៊ុនបានខិតខំដើម្បីអោយអតិថិជនទទួលបានភាពរីករាយជាមួយនិងបានទូរសព្ទថ្មីមុនពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។
ក្រុមហ៊ុនយើងខ្ញុំនឹងផ្តល់ជូន អង្គចងចាំ៦៤GB មួយផងដែរ នៅពេលដែលអតិថិជនអញ្ជើញមកទទួលយក Galaxy Note7 ថ្មីនេះ។ ដើម្បីអោយកម្មវិធីប្តូរយកទូរសព្ទថ្មីនេះប្រព្រឹត្តិទៅដោយរលូន ក្រុមហ៊ុនសូមលើកទឹកចិត្តអតិថិជនទាំងអស់ធ្វើការរក្សាទុកឯកសារនានា (Data Back Up) នៅក្នុងទូរសព្ទរបស់លោកអ្នក មុនពេលអញ្ជើញមកទទួលយកទូរសព្ទថ្មី។
ដើម្បីងាយស្រួលដល់អតិថិជនសំគាល់អំពីទូរសព្ទ Galaxy Note7 ថ្មី ក្រុមហ៊ុនសាមសុង បានបង្កើតអាយខន់ពណ៌បៃតងដែលមាននៅលើ 1 the Status Bar; 2 the Always On Display screen; និង 3 the Power Off prompt screen ដូចរូបភាពខាងក្រោម។
ក្រុមហ៊ុនសាមសុងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយោគយល់ និងការគាំទ្ររបស់អតិថិជនចំពោះក្រុមហ៊ុនយើងខ្ញុំ ហើយក្រុមហ៊ុននឹងព្យាយាមអោយអស់ពីលទ្ធភាពដើម្បីសុវត្ថិភាពរបស់អតិថិជន និងភាពរីករាយជាមួយនឹងការប្រើប្រាស់ផលិតផលនានារបស់ក្រុមហ៊ុន។
( អត្ថបទពាណិជ្ជកម្ម )
© រក្សាសិទ្ធិដោយ thmeythmey.com