ជាតិ
ខេត្តចំនួន៦ អាចប្រឈមនឹងជំនន់ទឹកភ្លៀងពីថ្ងៃទី១-៣តុលា
× ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឲ្យពលរដ្ឋយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះ ភ្លៀង ដែលអាចបង្កឲ្យមានជំនន់ទឹកភ្លៀងនៅផ្នែកខ្លះ នៃខេត្តពោធិ៍សាត់ កំពង់ស្ពឺ កំពង់ឆ្នាំង កណ្តាល តាកែវ និងខេត្តកំពត ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែតុលា។
យោងតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា នេះ ខ្យល់មូសុងនិរតី បាន និងកំពុងបង្កើនឥទ្ធិពលមកលើប្រទេសកម្ពុជា និងឈូងសមុទ្រថៃ ហើយប្រព័ន្ធសម្ពាធទាប បាន និងកំពុងអូសបន្លាយកាត់លើភាគកណ្តាលប្រទេសថៃ និងភាគខាងត្បូងប្រទេសឡាវ។
យោងតាមការព្យាករនេះ ស្ថានភាពអាកាសធាតុនៅតំបន់ខ្ពង់រាប និងវាលទំនាប គឺភ្លៀងនឹងបង្កើនការធ្លាក់រាយប៉ាយ ជាមួយបរិមាណកើនឡើងពីបង្គួរទៅច្រើន។ ដោយឡែកនៅតំបន់មាត់សមុទ្រវិញ អាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន៕
© រក្សាសិទ្ធិដោយ thmeythmey.com