អត្ថបទពាណិជ្ជកម្ម
កម្មវិធី​អាហារូបករណ៍ "​អនាគត​ខ្ញុំ​" ពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​
27, Sep 2016 , 11:44 am        
រូបភាព
ដោយ:
​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​បង្កើត​កម្មវិធី​អាហារូបករណ៍ "​អនាគត​ខ្ញុំ​" ក្នុង​គោលបំណង​លើកកម្ពស់ និង​ចូលរួមចំណែក​កសាង​ធនធានមនុស្ស​នៅ​កម្ពុជា តាមរយៈ​ការផ្តល់​ឱកាស​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ដល់​សិស្ស​និស្សិត​នៅ​ទូទាំងប្រទេស​។​

​ក្នុង​ឆ្នាំ​សិក្សា ២០១៦-២០១៧ នេះ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បានផ្តល់​ឱកាស​ឱ្យ​សិស្ស​និស្សិត​អាច​ជ្រើសរើស​មុខជំនាញ​តាម​បណ្តា ០៨ គ្រឹះ​សា្ថ​ន​ឧ​ត្ត​មសិ​ក្សា មានដូចជា​៖

១. សាកល​វិទ្យា​ភូមិន្ទ​ភ្នំពេញ

២. សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង

៣. សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច

៤. សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ

៥.​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម

៦. វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស

៧. វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​។

​ការប្រឡង​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃអាទិត្យ ទី​១៦ ខែតុលា ឆ្នាំ​២០១៦ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC) និង ចាប់ផ្តើម​ពី​ម៉ោង ៧:០០ ដល់​ម៉ោង ១១:០០ ព្រឹក ដោយ​ត្រូវ​ប្រឡង​មុខវិជ្ជា គណិតវិទ្យា និង​ចំណេះដឹង​ទូទៅ​។ បេក្ខជន​អាចដាក់​ពាក្យសុំ​ប្រឡង​ចាប់ពី​ថ្ងៃទី​១២ ខែកញ្ញា រហូតដល់​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៦ នៅ​សហភាព​សហព័ន្ធ​យុវជនកម្ពុជា​ស្នាក់ការ​កណ្តាល​។​







(​អត្ថបទ​ពាណិជ្ជកម្ម​)


Tag:
 សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com