ជាតិ
ប្រធានរដ្ឋសភាវៀតណាម មកទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃនេះ លោកស្រី Nguyen Thi Ngan ប្រធានរដ្ឋសភាវៀតណាម
× ភ្នំពេញ៖ លោកស្រី Nguyen Thi Ngan ប្រធានរដ្ឋសភានៃប្រទេសវៀតណាម រួមទាំងគណៈប្រតិភូរបស់ខ្លួន នឹងមកដល់កម្ពុជានៅម៉ោង ៣និង៣០រសៀល នាថ្ងៃអង្គារនេះ។ ដំណើរទស្សនកិច្ចផ្លូវការបស់លោកស្រី នឹងចាប់ផ្តើមពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦។ នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា។
យោងតាមប្រភពខាងលើ ក្នុងអំឡុងទស្សនកិច្ចនៅកម្ពុជា លោកស្រី Nguyen Thi Ngan នឹងដឹកនាំគណៈប្រតិភូ ចូលក្រាបបង្គំគាល់ព្រះបាទ នរោត្តម សីហមុនី។ ក្រៅពីនេះ លោកស្រី ក៏មានជំនួបជាមួយថ្នាក់ដឹកនាំកម្ពុជាផងដែរ រួមមាន សម្តេច ហេង សំរិន ប្រធានរដ្ឋសភា សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា។
គួរកត់សម្គាល់ថា ដំណើរទស្សកិច្ចរបស់លោកស្រី Nguyen Thi Ngan ធ្វើឡើងស្របពេលដែល រដ្ឋសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃសភាតំបន់អាស៊ី (APA) ដែលចាប់ផ្តើមនៅថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ។ ប្រទេសជាង២០ ក្នុងចំណោមប្រទេសទាំង៤២ ដែលជាសមាជិកនៃសភាតំបន់អាស៊ី បានមកចូលរួមកិច្ចប្រជុំនេះ។ ក្នុងចំណោមប្រទេសជាង២០ ដែលមកចូលរួមនៅកម្ពុជា គណៈប្រតិភូសភានៃប្រទេសវៀតណាម ក៏មានវត្តមានផងដែរ។
© រក្សាសិទ្ធិដោយ thmeythmey.com