ជាតិ
សុវត្តិភាព ចរាចរណ៍
មនុស្ស​ស្លាប់ និង​របួសធ្ងន់​ស្រាល ៣០​នាក់ នៅ​ថ្ងៃទី​២៩ កញ្ញា​នេះ​
30, Sep 2016 , 9:02 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មនុស្ស ៨​នាក់​បាន​ស្លាប់ និង​រងរបួស​ស្រាល ២៤​នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ ចំនួន ២៤​លើក ( យប់​៧​លើក ) នៅ​ទូទាំងប្រទេស​កាលពី​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៦​។ នេះ​បើតាម​ការផ្សាយ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​។​


 
​តាម​ការផ្សាយ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ យានយន្ត​សរុប​ចំនួន ២៧​គ្រឿង បាន​ខូចខាត​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៥​លើក​នេះ​។ យានយន្ត​ទាំងនោះ រួមមាន ម៉ូតូ​ចំនួន ១៧​គ្រឿង រថយន្ត​ធុន​តូច​ចំនួន ៦​គ្រឿង រថយន្ត​ធុន​ធំ ២​គ្រឿង និង​យាន​ផ្សេងៗ ចំនួន ២​គ្រឿង​។​
 
​តាម​ការផ្សាយ​ដែល​ផ្អែកលើ​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ មូលហេតុ​នាំ​ឲ្យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ គឺ​ការបើកបរ​ល្មើស​ល្បឿន​, បត់​គ្រោះថ្នាក់​, ស្រវឹង​, មិន​គោរព​សិទ្ធិ​, មិន​ប្រកាន់​ស្តាំ និង​ប្រជែង​។ រីឯ អ្នក​គ្រោះថ្នាក់​ចរាចរ​រណ៍​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន  ១៦​នាក់ (​យប់ ៦​នាក់​)​។ ករណី​គ្រោះថ្នាក់​ភាគច្រើន កើតឡើង ក្នុង​ខេត្តបន្ទាយមានជ័យ​១​លើក (​ស្លាប់​៣​នាក់ និង​របួស​១​នាក់​), ស្វាយរៀង ២​លើក​( ស្លាប់​១​នាក់ និង​របួស ២​នាក់​), សៀមរាប​២​លើក (​ស្លាប់ ១​នាក់ និង​របួស​១​នាក់​), ខេត្តកណ្តាល ១​លើក (​ស្លាប់​១​នាក់ និង​របួស​២​នាក់​) , កំពង់ស្ពឺ​១​លើក (​ស្លាប់​១​នាក់​) និង ខេត្តព្រៃវែង​១​លើក (​ស្លាប់​១​នាក់​)​។​
 
​ចំពោះ​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស កាល​ថ្ងៃទី​២៩ កញ្ញា​នេះ យានយន្ត​ល្មើ​សមាន​ចំនួន​សរុប ២,០៣៨​គ្រឿង ក្នុងនោះ​សមត្ថកិច្ច​បាន​អប់រំ​ណែនាំ​ចំនួន ៥៩៥​គ្រឿង និង​ពិន័យ​សរុប ចំនួន ១,៤៤៣​គ្រឿង​៕​

© រក្សាសិទ្ធិដោយ thmeythmey.com