English-Français
លោក Pierre Gillette៖«​ទស្សនកិច្ច ដឺ​ហ្គោល បង្ហាញ​ពី​ចំនុចកំពូល​នៃ​មិត្តភាព​កម្ពុជា​បារាំង​»
10, Oct 2016 , 8:30 am        
រូបភាព
​កាលពី​ឆ្នាំ​១៩៩៦ លោក ព្យែ​រ ហ្ស៊ី​ឡែ​ត (Pierre Gillette) ដែលជា​អតីត​និពន្ធ​នាយក​កាសែត​ភាសា​បារាំង Cambodge Soir នៅ​កម្ពុជា ធ្លាប់បាន​បោះពុម្ពផ្សាយ​លេខ​ពិសេស​ក្នុងឱកាស​ខួប​៣០​ឆ្នាំ​នៃ​ដំណើរ​ទស្សនកិច្ច​លោក​ប្រធានាធិបតី​បារាំង ដឺ​ហ្គោល នៅ​កម្ពុជា​។ នៅថ្ងៃនេះ ស្ថានទូត​បារាំង និង​ក្រសួងការបរទេស​កម្ពុ​ជា​បានរៀបចំ​រួមគ្នា​ពិធី​រំលឹក​ខួប​៥០​ឆ្នាំ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ឧ​ត្ត​ម​សេនីយ៍ ដឺ​ហ្គោល​នេះ​ទៀត​។ សម្រាប់​អ្នកកាសែត​ជនជាតិ​បារាំង​ដ៏​មាន​ពិសោធន៍​ផ្នែក​នយោបាយ​រូបនេះ ទស្សនកិច្ច​របស់លោក ដឺ​ហ្គោល នៅ​កម្ពុជា​ក្នុង​ខែកញ្ញា​ឆ្នាំ​១៩៦៦​នោះ បានបញ្ជាក់​ពី​កម្រិត​កំពូល​នៃ​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ ក្រោយពេល​កម្ពុជា​ទទួល​ឯករាជ្យ​ពី​បារាំង​។​

 
​សូម​លោកអ្នក​ស្តាប់​បទសម្ភាសន៍​ជា​ភាសា​បារាំង​រវាង​លោក គី សុខ​លីម និង​លោក Pierre Gillette: 
 


 
​មាន​ចំនុច​សំខាន់​ពីរ​ដែល​ត្រូវបាន​លើកឡើង​នៅក្នុង​បទសម្ភាសន៍​នេះ​។ ទីមួយ​គឺ​អត្ថន័យ​នៃ​សេចក្តីថ្លែងការណ៍​នយោបាយ​ថ្នាក់​តំបន់​របស់លោក​ឧ​ត្ត​ម​សេនីយ ដឺ​ហ្គោល ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នៅ​ចំពោះមុខ​ពលរដ្ឋ​ខ្មែរ​ប្រមាណ​១០​ម៉ឺន​នាក់​។ លោក Pierre Gillette បាន​រំលឹកថា សេចក្តីថ្លែងការណ៍​ភ្នំពេញ​របស់លោក ដឺ​ហ្គោល បាន​គាំទ្រ​នយោបាយ​អព្យាក្រឹត​របស់​សម្តេច​នរោត្តម សីហនុ  ហើយ​បាន​ប្រាប់​ទៅ​សហរដ្ឋអាមេរិក​ឲ្យ​បញ្ចប់សង្គ្រាម និង​វិល​មករក​តុ​ពិភាក្សា​ដើម្បី​ស្វែងរក​សន្តិភាព​ក្នុង​តំបន់​។ ទី​ពីរ ដែល​ទាក់ទង​នឹង​អត្ថន័យ​នៃ​ទស្សនកិច្ច​របស់​ឧ​ត្ត​ម​សេនីយ៍ ដឺ​ហ្គោល នៅ​កម្ពុជា​ក្នុង​ឆ្នាំ​១៩៦៦​នោះ សម្រាប់​លោក Pierre Gillette វា​គឺជា​ការបង្ហាញ​អំពី​ការ​ឡើងដល់​កម្រិត​កំពូល​នៃ​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ ក្រោយ​កម្ពុជា​ទទួលបាន​ឯករាជ្យ​៕
 





Tag:
 De Gaulle
  discours de Phnom Penh
© រក្សាសិទ្ធិដោយ thmeythmey.com