ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក សី លី​ហ៊ាង​៖ «​អក្សរសាស្ត្រ​រស់ ជាតិរស់​»
15, Oct 2016 , 8:50 am        
រូបភាព
​ក្រុម​ទាយាទ​អង្គរ កំពុងតែ​ដំណើរការ​គម្រោង​មួយ​ឈ្មោះ​«​លក្ខណៈ​ពិសិដ្ឋ​នៃ​អក្សរសាស្ត្រ និង​សាស្ត្រា​ស្លឹករឹត​ខ្មែរ​» ក្នុង​បំណង​លើកស្ទួយ​វិស័យ​អក្សរសាស្ត្រ​ជាតិ​។

 

​គម្រោង​នេះ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​១៦ ខែតុលា នៅ​មជ្ឈមណ្ឌល​ប្រតិបត្តិការ​កម្ពុជា​-​កូរ៉េ ដែល​រួមមាន​កម្មវិធី​ជាច្រើន​រួមមាន​សិក្ខាសាលា ពិព័រណ៍ និង​ទស្ស​និ​យ​ភាពទាក់ទង​នឹង​ទៅនឹង​អក្សរ​ខ្មែរ និង​សាស្ត្រា​ស្លឹករឹត​។​
 
​នៅក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក សី លី​ហ៊ាង ប្រធាន​ក្រុម​ទាយាទ​អង្គរ ដែល​ផ្តួចផ្តើម​គម្រោង​នេះ​ឡើង បាន​បញ្ជាក់ថា អក្សរសាស្ត្រ និង​សាស្ត្រា​ស្លឹករឹត​ខ្មែរ​មាន​សារៈសំខាន់​សម្រាប់​ជាតិ​នីមួយៗ​។  ប្រធាន​ក្រុម​ទាយាទ​អង្គរ​វ័យក្មេង​រូបនេះ បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖ «​អក្សរសាស្ត្រ​រស់ ជាតិរស់​»​។ ជោគវាសនា និង​ភាព​ឧ​ត្តុ​ង​ឧ​ត្ត​មរ​បស់​ប្រទេសជាតិ គឺ​ស្ថិតនៅលើ​ដៃ​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់រូប ដូច្នេះ​ការថែរក្សា​អត្តសញ្ញាណ​ជាតិ គឺជា​ទំនួល​ខុសត្រូវ​របស់​ពលរដ្ឋ​គ្រប់រូប​។  នេះ​ជា​បញ្ជាក់បន្ថែម​របស់​យុវជន លី​ហ៊ាង​។ 

​ដើម្បី​ជ្រាប​លម្អិត​ពី​គម្រោង​នេះ សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង កញ្ញា ខន ចំប៉ា និង​លោក សី លី​ហ៊ាង ប្រធាន​ក្រុម​ទាយាទ​អង្គរ​ដូចតទៅ​៖ 


 






Tag:
 អក្សរសាស្ត្រ​
 ​សី លី​ហ៊ាង​
© រក្សាសិទ្ធិដោយ thmeythmey.com